កងអន្តរាគមន៍ សម្តេចតេជោ និងក្រសួងធនធានទឹក បូមទឹកសង្គ្រោះស្រូវរបស់កសិកររាប់ពាន់ហិតានៅស្រុកបារាយណ៍ និងតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព ដំណាំស្រូវរដូវ វស្សារបស់ប្រជាពលរដ្ឋរាប់ពាន់ហិតា នៅស្រុកបារាយណ៍ និងតាំងគោក លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានយកចិត្ត្តទុកដាក់ចុះផ្ទាល់ជាមួយកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងធនធានទឹក ដើម្បី អន្តរាគម ក្នុងការបូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវរបស់ប្រជាកសិករ ឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពជាក់ស្តែង
កាលពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់ អភិបាលស្រុកតាំងគោក លោកហាក់ ម៉ុងហ៊ួតបានឲ្យដឹងថា ស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកដែលរងផលប៉ះពាល់ នាពេលនេះមានទំហំ ២,០០០ហិកតា គឺស្ថិតនៅឃុំស្រឡៅ រងការប៉ះពាល់ខ្លាំងជាងគេទំហំ ៣៥០ហិកតា។ រីឯដីស្រែក្រៅពីនោះនៅមានសង្ឃឹមខ្លះ ព្រោះប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានភ្លៀង ធ្លាក់ខ្លះដែរធ្វើឲ្យស្រូវអាចរស់ឡើងវិញ ។

ចំណែកនៅស្រុកបារាយណ៍ ដំណាំស្រូវដែលរងផលប៉ះពាល់ទំហំ ១,៣០០ហិកតា ក្នុងនោះសង្គ្រោះបានទំហំ ៦៥០ហិកតា។ ដូច្នេះបើសរុបផលប៉ះពាល់ទាំងពីរស្រុកនេះមាន ទំហំ៣,៣០០ហិកតា ដោយសង្គ្រោះបានសរុបចំនួន ៩៥០ហិកតា។

ចំពោះប្រតិបត្តិការចុះ អន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវ រប្រជាពលរដ្ឋ ខាងលើដែរ កងអន្តរាគមន៍របស់សម្ដេចតេជោ ហ៊ុន សែន បាននាំយកម៉ាស៊ីនបូមទឹកចំនួន ៣០គ្រឿង និងម៉ាស៊ីនរបស់ក្រសួងធនធានទឹក និងឧតុនិយមចំនួន ២គ្រឿងធំ រួមជាមួយនិងម៉ាសុីនបូមទឹករបស់ប្រជាជនមួយចំនួនទៀតផងដែរ ។

ទន្ទឹមនឹងការឆ្លើយតប បានទាន់ពេលវេលា និងការយកចិត្តទុកជាប់ជាប្រចាំ របស់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

ប្រជាកសិករមានសេចក្តីរីករាយក្រៃលែង ចំពោះការជួយអន្តរាគមន៍ និងដោះស្រាយទឹកបានទាន់ពេលវេលានេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះក្រុមការងារ ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងយកចិត្តទុក្ខដាក់ និងជួយប្រជាកសិករក្នុងគ្រាលំបាក ព្រមទាំងបេ្តជ្ញាគាំទ្រសម្តេចតេជោឲ្យជាប់ជានាយករដ្ឋមន្រ្តីនៅអណ្តត្តិក្រោយៗជាបន្តទៀត ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print