ក្រុមការងាររបស់រាជរដ្ឋាភិបាលបានចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៦៩គ្រួសារនៅក្នុងខ័ណ្ឌ៧មករាដោយសារជំអងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបានចុះមូលដ្ឋានខណ្ឌ៧មករានាព្រឹកពេលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាចំនួន២ម៉ឺនរៀល ដើម្បីចែកជូន ដល់ប្រជាពលរដ្ឋចំនួន២សង្កាត់ក្នុងខណ្ឌ៧មករា។

លោក ងី តាយីមានប្រសាសន៍ក្នុងការចែកអំណោយថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអោយក្រុមការងាររបស់លោកចុះមកជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានក្នុងសង្កាត់អូរឬស្សីទី១ និង សង្កាត់អូរឬស្សី២។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាចំនួន១៥លានដុល្លារទៅកាន់គោលដៅនានាសម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺកូវីដ១៩ ហើយសម្តេចក៏បានស្នើឲស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រុមការងារថ្នាក់ជាតិ និង អាជ្ញារមូលដ្ឋានបន្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដើម្បីទទួលបានជំនួយក្នុងកំទ្បុងពេលខ្វះខាតដោយជំងឺកូវីដ១៩នេះ។

ក្នុងពិធីចែកអំណោយលោក ងី តាយី បានស្នើឲអាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ លើសពីនេះទៀតលោកបានណែនាំដល់អាជ្ញាធរសង្កាត់ និង ប៉ុស្តិ៍នគរបាល ត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់អោយបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយទាំង៩ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាព។

រដ្ឋនឹងអាចចំនាយពី៣០ទៅ៥០លានដុល្លារបន្ថែមទៀត បើឃើញថាប្រជាពលរដ្ឋមានផលប៉ះពាល់បន្ត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print