Lewandowski ចង់ឈ្នះពានរង្វាន់ Champions League បន្ទាប់ពីឈ្នះពាន Bundesliga

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich បាននិយាយថា ម្ចាស់ជើងឯកអាល្លឺម៉ង់អាចឈ្នះពានរង្វាន់ UEFA Champions League ដោយកីឡាកររូបនេះថា ក្លឹបខ្លាំងដែលគេលេងនៅអាល្លឺម៉ង់មួយនេះកំពុងតែបង្ហាញភាពខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃទី៣ កក្កដានេះ។

សារព័ត៌មានអាល្លឺម៉ង់ Sport Bild បានដកស្រង់សម្តីកីឡាករ Lewandowski ថា “ យើងអាចធ្វើបានហើយខ្ញុំគិតថាយើងនឹងមានឱកាសដ៏ធំមួយ។ ក្នុងនាមជាក្រុមយើងមានទម្រង់លេងល្អ ហើយខ្ញុំមើលឃើញអារម្មណ៍វិជ្ជមាននៅក្នុងការលេងរបស់ក្លឹបយើង” ។

មានពាក្យចចាមអារាមមួយចំនួនដែលថា ក្លឹប Real Madrid បានព្យាយាមទិញ Lewandowski ខណៈដែលក្លឹបអេស្ប៉ាញបានធ្វើការសាកសួរទៅកាន់ក្លឹប Bayern Munich អំពីកីឡាកររូបនេះ។ ប្រធានក្រុមក្លឹប Bayern Munich បាននិយាយថា “ខ្ញុំបានគិតអំពីការធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដកាលពី ឆ្នាំ២០១៨ ។ Real គឺជាក្លឹបដ៏អស្ចារ្យមួយ ប៉ុន្តែខ្ញុំតែងតែជាកម្មសិទ្ធិរបស់ក្រុម Bayern ។ យើងគឺជាក្រុមគ្រួសារមួយ” ។

សូមបញ្ជាក់ថា កីឡាករសញ្ជាតិប៉ូឡូញ Lewandowski រដូវកាលនេះធ្វើបានល្អដោយដណ្តើមបានតំណែងជាអ្នកស៊ុតបញ្ចូលទី ច្រើនជាងគេនៅ Bundesliga ដោយរកបាន៣៤គ្រាប់ពោលគឺលើស៦គ្រាប់ច្រើនជាងកីឡាករទី២ Timo Werner មកពី RB Leipzig ។ នៅថ្ងៃសៅរ៍នេះក្រុម Bayern Munich នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ German Cup ទល់នឹងក្រុម Bayer Leverkusen ប៉ុន្តែ Lewandowski កំពុងផ្តោតសំខាន់ទៅលើការ ប្រកួតក្របខ័ណ្ឌ Champions League ទៅវិញ។ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ជិតឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្របន្ទាប់ពីបានបំបាក់ក្រុមតោខៀវ Chelsea ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេ។ កាលពីខែសីហា ឆ្នាំ២០១៩ Lewandowski បានបន្តកុងត្រាជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ២០២៣ ៕

...

ដោយ៖ ភារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print