ប្រធានក្រុម Barcelona កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថាបានបញ្ឈប់កិច្ចចរចាកុងត្រាថ្មីរបស់គាត់ហើយត្រៀមខ្លួនចាកចេញពីក្លឹបនៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២១ ។
Messi ខឹងនឹងការិយាល័យជួរមុខរបស់ក្លឹប Barcelona ទាក់ទងនឹងការលេចធ្លាយនូវសារព័ត៌មានដែលហាក់ដូចជាធ្វើឱ្យគាត់មានគំនាបក្នុងការទទួលខុសត្រូវចំពោះក្លឹប រួមទាំងការបណ្តេញគ្រូបង្វឹកលោក Ernesto Valverde ចេញកាលពីខែមករា ហើយគាត់មានការខកចិត្តចំពោះកង្វះខាតរបស់ក្រុមនេះ។ នេះបើយោងតាមរបាយការណ៍ពីបណ្តាញវិទ្យុអេស្ប៉ាញ Cadena Ser ត្រូវបានធ្លាយព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃនេះ។
របាយការណ៍បាននិយាយថា កីឡាករអាហ្សង់ទីន វ័យ៣៣ឆ្នាំ Messi និងឪពុករបស់គាត់បានចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងចុងក្រោយរបស់គាត់ជាមួយក្លឹបដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ ប៉ុន្តែពួកគេមិនមានបំណងជំរុញការចរចាទៀតទេ។
ទោះយ៉ាងណាការចូលរួមចំណែករបស់គាត់មិនទាន់គ្រប់គ្រាន់ដើម្បីដឹកក្រុមបាសេឡូណាទេ ព្រោះក្លឹបឈរនៅលេខ២ចាញ់៤ពិន្ទុតាមពីក្រោយគូប្រជែង Real Madrid ដោយនៅសល់៥ប្រកួតទៀតចប់រដូវកាល។
កាលពីមុនលក្ខណៈអៀនខ្មាស់របស់កីឡាកររូបនេះនៅលើទីលានកាន់តែមានសន្ទុះខ្លាំង នៅពេលដែលមានការរិះគន់រូបគាត់កាន់តែច្រើនពីសំណាក់ថ្នាក់ដឹកនាំក្លឹប។ Messi ធ្លាប់ផ្តល់បទសម្ពាសន៍ទៅអ្នកកាសែតថា ក្រុមBarcelona មិនល្អគ្រប់គ្រាន់ទេក្នុងការឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។ កាលពីខែមេសាកីឡាកររូបនេះបានរិះគន់ក្រុមប្រឹក្សាភិបាលចំពោះកីឡាករដែលមិនពេញចិត្តក្នុងការទទួលយកការកាត់ប្រាក់ខែដើម្បីជួយសម្រួលដល់ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លឹបក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ៕ដោយ៖ភារៈ