ពានរង្វាន់ Golden Boy ដែលជាពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេរបស់ស្ថាប័ន Tuttosport លើកទី១៩ ត្រូវបានឈ្នះដោយខ្សែបម្រើ Pedriរបស់ក្រុម Barcelona ដោយកីឡាករវ័យ១៨ឆ្នាំរូបនេះទទួលបានរង្វាន់ប្រចាំឆ្នាំនេះសម្រាប់កីឡាករដែលមានទេពកោសល្យល្អបំផុតនៅអឺរ៉ុបក្រោមអាយុ២១ឆ្នាំ។ មានអ្នកកាសែតចំនួន៤០នាក់បានបោះឆ្នោតសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយ២៦នាក់ក្នុងចំណោមនោះបានដាក់ឈ្មោះ Pedri នាំមុខគេ ខណៈដែល៩នាក់ទៀតដាក់កីឡាកររូបនេះលេខ២ និង៣នាក់ទៀតដាក់គាត់លេខ៣ ។ ម្យ៉ាងវិញទៀតអ្នកកាសែតតែ២នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតមិនមានឈ្មោះកីឡាកររូបនេះនៅលើបញ្ជីឈ្មោះ។ នេះមានន័យថា Pedri បានបញ្ចប់ជាមួយនឹង៣១៨ពិន្ទុសរុប នាំមុខកីឡាករ Jude Bellingham ចំណាត់ថ្នាក់លេខ២ មិនដែលមានក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះមានគម្លាតរវាងទីមួយនិងទីពីរឆ្ងាយបែបនេះទេ។ កីឡាករ Pedri បាននិយាយនៅក្នុងសារជាវីដេអូថា “ខ្ញុំសូមអរគុណដល់Tuttosport សម្រាប់ពានរង្វាន់នេះដែលធ្វើឱ្យខ្ញុំមានមោទនភាព ហើយខ្ញុំក៏អរគុណសមាជិកទាំងអស់នៃគណៈវិនិច្ឆ័យ … អានបន្ថែម កីឡាករ Pedri របស់ Barcelona ឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២១