កីឡាករ Pedri របស់ Barcelona ឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ពានរង្វាន់ Golden Boy ដែលជាពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេរបស់ស្ថាប័ន Tuttosport លើកទី១៩ ត្រូវបានឈ្នះដោយខ្សែបម្រើ Pedriរបស់ក្រុម Barcelona ដោយកីឡាករវ័យ១៨ឆ្នាំរូបនេះទទួលបានរង្វាន់ប្រចាំឆ្នាំនេះសម្រាប់កីឡាករដែលមានទេពកោសល្យល្អបំផុតនៅអឺរ៉ុបក្រោមអាយុ២១ឆ្នាំ។

មានអ្នកកាសែតចំនួន៤០នាក់បានបោះឆ្នោតសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយ២៦នាក់ក្នុងចំណោមនោះបានដាក់ឈ្មោះ Pedri នាំមុខគេ ខណៈដែលនាក់ទៀតដាក់កីឡាកររូបនេះលេខ២ និងនាក់ទៀតដាក់គាត់លេខ ។ ម្យ៉ាង​វិញ​ទៀតអ្នក​កាសែត​តែ​នាក់​ប៉ុណ្ណោះ​ដែល​បាន​បោះ​ឆ្នោត​មិន​មាន​ឈ្មោះកីឡាកររូបនេះនៅ​លើ​បញ្ជីឈ្មោះ នេះមានន័យថា Pedri បានបញ្ចប់ជាមួយនឹង៣១៨ពិន្ទុសរុប នាំមុខកីឡាករ Jude Bellingham ចំណាត់ថ្នាក់លេខ២ មិនដែលមានក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះមានគម្លាតរវាងទីមួយនិងទីពីរឆ្ងាយបែបនេះទេ។

កីឡាករ Pedri បាននិយាយនៅក្នុងសារជាវីដេអូថា ខ្ញុំសូមអរគុណដល់Tuttosport សម្រាប់ពានរង្វាន់នេះដែលធ្វើឱ្យខ្ញុំមានមោទនភាព ហើយខ្ញុំក៏អរគុណសមាជិកទាំងអស់នៃគណៈវិនិច្ឆ័យ និងអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំនៅក្នុងអ្វីដែលមិនគួរឱ្យជឿក្នុងឆ្នាំ២០២១សម្រាប់ខ្ញុំ ពិតណាស់ ខ្ញុំក៏សូមអរគុណដល់ក្រុម Barcelona ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រុមគ្រួសាររបស់ខ្ញុំ មិត្តភក្តិរបស់ខ្ញុំ និងអស់អ្នកដែលនៅជិតខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានពួកគេ ខ្ញុំក៏មិនអាចឈ្នះពានរង្វាន់ Golden Boy ដែរ

កីឡាករ Pedri នឹងទទួលពានរង្វាន់នេះនៅក្នុងពិធីមួយនៅទីក្រុង Turin នៅថ្ងៃទី១៣ ខែធ្នូ ដោយយករង្វាន់ដែលកីឡាករ Erling Haaland ធ្លាប់ឈ្នះក្នុងឆ្នាំ២០២០កន្លងទៅ

ជាមួយគ្នានេះក្លិប Barcelona បាន​ចេញ​សេចក្តីថ្លែងការណ៍​​អបអរ​សាទរ​ចំពោះ​កីឡាករ​វ័យ​ជំទង់រូបនេះផងដែរ ក្លិបបានប្រកាសថា “Pedriមិនឈប់ឈរក្នុងការប្រណាំងដើម្បីក្លាយជា Golden Boy ក្រោយចប់ការប្រកួត Pedri បាននិងកំពុងអភិវឌ្ឍក្នុងអត្រាមិនធម្មតា ទោះបីជាមានបញ្ហារបួសក៏ដោយ កីឡាកររូបនេះលេងបានច្រើននាទីសម្រាប់ Barcelona ជាងអ្នកផ្សេងទៀតក្នុងរដូវកាល២០២១២០២២ ហើយពិតជាពិសេសក្នុងពួកគេទាំងអស់។ ការប្រកួតអន្តរជាតិដែគាត់បានលេងចំនួន៧៣ រួមទាំង Euro 2020 និង Tokyo Olympics ដែលគាត់ជាម្ចាស់មេដាយប្រាក់ គឺគាត់បានលេងច្រើនជាងអ្នកផ្សេងទៀតនៅក្នុងលីគកំពូលរបស់អឺរ៉ុប” ៕

...

ដោយ៖ ភារៈ(រូបភាព ៖ MARCA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print