Villarreal និង Manchester United៖ ត្រូវការឈ្នះដូចគ្នាដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុមក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Villarreal និងក្រុមភ្ញៀវ Manchester United ដែលជាក្រុមត្រូវការឈ្នះ និងមានពិន្ទុស្មើគ្នាក្នុងក្របខ័ណ្ឌ Champions League ពូល នឹងជួបគ្នាក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៥នៃការប្រកួតវគ្គជម្រុះតាមពូលនៅវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃពុធជាមួយនឹងឱកាសដើម្បីបោះជំហានយ៉ាងធំឆ្ពោះទៅរកការដណ្តើមកៅអីវគ្គ១៦ក្រុម ក្រុមទាំង២រកបានពិន្ទុស្មើគ្នាដោយឈរពីលើក្រុម Atalanta ២ពិន្ទុ និងនាំមុខក្រុម Young Boys ចំនួន៤ពិន្ទុនៅបាតតារាងនៃក្រុមប្រកួតជម្រុះនេះ

ក្រុម​ទាំង​បាន​ជួប​គ្នា​ចុង​ក្រោយ​កាលពីថ្ងៃ​ទី២៩ ខែ​កញ្ញា​នៅទឹកដី Old Trafford ក្នុង​ការ​ប្រកួត​សប្តាហ៍ទី២ ដែលកីឡាករ Paco Alcacer បាន​ជួយ​ឲ្យក្រុម Villarreal នាំ​មុខ។ ប៉ុន្តែខ្សែបម្រើ Alex Telles បានតាមស្មើវិញភ្លាមៗ ហើយត្រូវបានខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែមដើម្បីទទួលជ័យជម្នះ

ការប្រកួតនៅប្រទេសអេស្ប៉ាញនឹងក្លាយជាការប្រកួតដំបូងរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick ក្នុងនាមជាគ្រូបង្វឹកក្រុម Manchester United បន្ទាប់ពីលោក Ole Gunnar Solskjaer បានបាត់បង់ការងារក្រោយពីចាញ់ក្រុម Watford ៤ទល់១ កាលពីចុងសប្តាហ៍ ប៉ុន្តែពួកគេដឹងថាការឈ្នះនឹងបញ្ជាក់ពីការឈានទៅកាន់វគ្គបន្ត។

ទន្ទឹមនឹងនោះក្រុមម្ចាស់ផ្ទះ Villarreal កំពុងតែឈានចូលមកក្នុងការប្រកួតជាមួយនឹងការប្រកួតមិនដែលចាញ់ប្រកួតពីក្រោយពួកគេឆ្លងកាត់ការប្រកួតក្របខ័ណ្ឌអេស្ប៉ាញ La Liga និង Champions League 

នៅក្នុងការប្រកួតនេះជម្រើស១១នាក់ដំបូងរបស់ក្រុម Villarreal អាចមានវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា Rulli, FoythAlbiol, Torres, Pedraza, ParejoCapoueCoquelinPinoDia និងកីឡាករDanjuma ចំណែកជម្រើស១១នាក់ដំបូងរបស់ក្រុមបិសាចក្រហមManchester United អាចមានវត្តមានកីឡាករដូចជា អ្នកចាំទី De Gea, កីឡាករ Wan-BissakaBailly, Maguire, Dalot, Van de Beek, Fred, Sancho, FernandesRashford និងខ្សែប្រយុទ្ធ Cristiano Ronaldo

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Mason Greenwood បានធ្វើតេស្តវិជ្ជមានCOVID-19 ហើយប្រហែលជាមិនបានបង្ហាញខ្លួននោះទេ ចំណែកPaul Pogba និង Raphael Varane ច្បាស់ជាមិនមានវត្តមានក្នុងប្រទេសអេស្ប៉ាញទេ ដោយសារកីឡាករបារាំងទាំងពីរនៅតែប្រឈមមុខនឹងការសម្រាកក្រៅផ្ទះ បន្ទាប់ពីរបួសរយៈពេលយូរ។ ដោយឡែកខ្សែប្រយុទ្ធEdinson Cavani នៅតែមានការសង្ស័យសម្រាប់ជំនួបជាមួយក្រុម Villarreal ដូចគ្នាទៅនឹងខ្សែការពារស្លាប Luke Shaw ដែលហាក់ដូចជាមានរបួសការប៉ះទង្គិចមួយទៀតកាលពីថ្ងៃសៅរ៍។

សម្រាប់ក្រុមម្ចាស់ផ្ទះ Villarreal ខ្សែប្រយុទ្ធឆ្នើម Gerard Moreno ដែលបានស៊ុតបញ្ចូលទីទល់នឹងក្រុមបិសាចក្រហម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីខែឧសភា ប្រហែលជាខកខានក្នុងជំនួបនេះដែរ។ កីឡាករ​លេខ​៧​រូបនេះ​បានរង​របួស​សរសៃពួរ​កាល​ពី​ចុង​ខែ​តុលា ដែលរបួស​នេះ​បាន​ធ្វើ​ឱ្យ​គាត់​មិន​បាន​លេង​៧​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ MARCA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print