លោក Zinedine Zidane មិនទាន់ចាប់អារម្មណ៍ក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United នោះទេ

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានទាក់ទងលោក ZinedineZidane ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ ប៉ុន្តែបើយោងតាមប្រភពជិតស្និទ្ធនឹងអតីតគ្រូបង្វឹក Real Madrid រូបនេះ គាត់មិនចាប់អារម្មណ៍ក្នុងការទៅ Old Trafford នៅពេលនេះទេ។

លោក Ole Gunnar Soskjaer ត្រូវបានបណ្តេញចេញដោយក្លិប ManUnited កាលពីថ្ងៃអាទិត្យបន្ទាប់ពីការចាញ់ ៤-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Watford 

Zidane បាន​បញ្ចប់អាជីព​ជា​លើក​ទី​ពីរ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ក្រុម Real Madrid កាលពី​ខែ​ឧសភា​ឆ្នាំ​នេះ។ គាត់បានឈ្នះជើងឯក Champions League បីដងជាប់គ្នាជាមួយក្លឹបតាំងពីឆ្នាំ២០២១៦ បន្ទាប់ពីចាកចេញនៅឆ្នាំ២០១៨ គាត់បានត្រឡប់មកវិញមួយឆ្នាំក្រោយមកហើយបានឈ្នះ La Liga និង Spanish Super Cup នៅឆ្នាំ២០២០ 

ប្រភពដដែលបាននិយាយថា អតីតខ្សែបម្រើជម្រើសជាតិបារាំង និង RealMadrid លោក Zidane ដែលអវត្តមានពីការងារ នឹងមិនមានបំណងចង់ផ្លាស់ទៅទឹកដី Man United នៅពេលនេះទេ។

គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រូបង្វឹកជម្រើសជាតិបារាំង និងក្លិប Paris St-Germain ហើយចង់ពិចារណាជម្រើសទាំងនោះនៅពេលណា ឬប្រសិនបើពួកគេមាន។

លោក Mauricio Pochettino ដែលត្រូវបាននិយាយជាញឹកញយថា ជាអនាគតអ្នកចាត់ការថ្មីរបស់ Man United គឺជាអ្នកចាត់ការបច្ចុប្បន្នរបស់ក្រុម PSG ដែលមានទំនុកចិត្តចំពោះអតីតកីឡាករអាហ្សង់ទីន រូបនេះ ហើយអាចនឹងមានការផ្លាស់ប្តូរណាមួយដើម្បីជំនួស Ole Gunnar Soskjaer 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print