IOC ណែនាំក្របខ័ណ្ឌថ្មីសម្រាប់អត្តពលិកប្តូរភេទក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយកាលពីថ្ងៃអង្គារថា គ្មានអត្តពលិកណាម្នាក់មិនគួរត្រូវបានដកចេញពីការប្រកួត ក្រោមហេតុផលនៃយេនឌ័ររបស់ពួកគេ ខណៈដែលបានចេញផ្សាយក្របខ័ណ្ឌថ្មីស្តីពីការដាក់បញ្ចូលអ្នកប្តូរភេទ។

ទោះជាយ៉ាងណាក៏ដោយស្ថាប័នគ្រប់គ្រងមួយនេះបានបន្ថែមថា វាមិនស្ថិតក្នុងជំហរក្នុងការចេញបទប្បញ្ញត្តិដែលកំណត់លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់គ្រប់កីឡានោះទេ ដោយទុកឱ្យទៅសហព័ន្ធដើម្បីកំណត់ថា តើអត្តពលិកមានអត្ថប្រយោជន៍មិនសមាមាត្រឬយ៉ាងណា?

នាយក IOC នៃនាយកដ្ឋានអត្តពលិកលោក Keveh Mehrabi បាននិយាយថា “ក្របខ័ណ្ឌនេះមិនមានកាតព្វកិច្ចស្របច្បាប់ទេ។ អ្វីដែលយើងកំពុងផ្តល់ជូនសហព័ន្ធអន្តរជាតិទាំងអស់ គឺជាជំនាញរបស់យើង និងការសន្ទនាជាជាងការឈានដល់ការសន្និដ្ឋាន។ នេះ​ជា​ដំណើរការ​ដែល​យើង​ត្រូវ​ឆ្លង​កាត់​ជាមួយ​សហព័ន្ធ​នីមួយៗ​តាម​ករណី​មួយៗ ហើយ​មើល​ពី​អ្វី​ដែល​ជាតម្រូវ​ការរបស់ពួកគាត់ជាអត្តពលិកប្តូរភេទ”។

ឯកសារ១០ចំណុចដែលត្រូវបានរៀបចំក្នុងរយៈពេល២ឆ្នាំក្នុងការពិគ្រោះយោបល់ជាមួយអត្តពលិកជាង២៥០ និងអ្នកពាក់ព័ន្ធផ្សេងទៀត នឹងត្រូវដាក់ឱ្យប្រើប្រាស់បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយ ដោយជំនួសគោលការណ៍ណែនាំដែលបានចេញក្នុងឆ្នាំ២០១៥។

ក្របខ័ណ្ឌថ្មីក៏ផ្លាស់ទីឆ្ងាយពីគោលនយោបាយចាស់ដែលបាននិយាយថាអត្តពលិកប្តូរភេទនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងប្រសិនបើកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ពួកគេស្ថិតនៅក្រោមដែនកំណត់ជាក់លាក់មួយយ៉ាងហោចណាស់១២ខែមុនពេលការប្រកួតលើកដំបូងរបស់ពួកគេ។

ក្របខ័ណ្ឌថ្មីនេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីអ្នកលើកទម្ងន់សញ្ជាតិនូវែលសេឡង់Laurel Hubbard នៅទីក្រុងតូក្យូបានក្លាយជាអត្តពលិកកែភេទដំបូងគេដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

IOC ក៏បានឲ្យដឹងផងដែរថា ការធ្វើតេស្តផ្លូវភេទ និងការពិនិត្យរាងកាយឈ្លានពានដែលប្រើដើម្បីផ្ទៀងផ្ទាត់ភេទរបស់អត្តពលិកគឺមិនគោរព និងអាចបង្កគ្រោះថ្នាក់។

លោក Magali Martowicz ប្រធាន IOC ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា “យើងពិតជាចង់ធ្វើឱ្យប្រាកដថាអត្តពលិកមិនត្រូវបានគាបសង្កត់ ឬបង្ខិតបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់អំពីរាងកាយរបស់ពួកគេឡើយ” ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print