បិសាចក្រហមសម្រេចចិត្តបញ្ចប់តំណែងរបស់ Ole Gunnar Solskjaer ក្រោយចាញ់ Watfordដោយលទ្ធផល៤-១

ចែករំលែក៖

សារព័ត៌មានធំៗចំនួន៣ The Times, The Guardian និង Manchester Evening News​បានរាយការណ៍ថា ក្លិបបិសាចក្រហម Manchester Unitedបានសម្រេចចិត្តបញ្ចប់តំណែងអ្នកចាត់ការទូរទៅ Ole Gunnar Solskjaerហើយបន្ទាប់ពីក្រុមបិសាចក្រហមចាញ់ក្រុមខ្សោយ Watford ដោយលទ្ធផល៤-១។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាភិបាលក្លិបបានសម្រេចបញ្ចប់តំណែងរបស់អ្នកចាត់ការសញ្ជាតិន័រវេស ហើយប្រគល់ភារកិច្ចដល់លោក Darren Fletcher នាយកផ្នែកបច្ចេកទេសដឹកនាំក្រុមបិសាចក្រហមបណ្តោះអាសន្នក្នុងការប្រកួតចំនួន២របស់ក្លិបពេលប៉ះ Villarreal និងChelsea រហូតដល់រកបានអ្នកចាត់ការថ្មីមកជំនួស។ ទន្ទឹមនឹងនេះ ក្លិបបិសាចក្រហមក៏កំពុងតែព្យាយាមលួងលោមយក Zinedine Zidaneនិង Brendan Rodgers មកជំនួសតំណែងរបស់ Solskjaer

គួរបញ្ជាក់ថាOle Gunnar Solskjaerបានចុះហត្ថលេខាដឹកនាំក្រុមបិសាចក្រហមរយៈពេល៣ឆ្នាំ ប្រសិនបើគាត់ត្រូវបានបញ្ចប់តំណែងមែននោះគាត់នឹងទទួលបានសំណង ៧,៥លានផោនពីក្រុមបិសាចក្រហម។ ក្រុមបិសាចក្រហមលេងមិនបានល្អចាប់តាំងពីSolskjaerមកដឹកនាំក្នុងឆ្នាំ២០១៨មក ហើយបើទោះបីជារដូវកាលថ្មីនេះគាត់បានទិញកីឡាករល្បីៗCristiano Ronaldo, Jadon Sancho និងRaphael Varane ក៏នៅតែលេងមិនបានល្អដដែល ៕

    

...

ដោយ៖ ភារៈប្រភពរូបៈhttps://www.dailymail.co.uk/sport

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print