លោក Mauricio Pochettino បើកចិត្តចាកចេញពី PSG ប្រសិនបើ Man Utd សម្រេចជ្រើសរើសគាត់ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

លោក Mauricio Pochettino បើកចំហក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបបិសាចក្រហម Manchester United ប្រសិនបើក្លិបខិតមកជិតដើម្បីទាក់ទងគាត់នោះ គ្រូបង្វឹកដែលជាអតីតកីឡាករអាហ្សង់ទីនរូបនេះត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នៅ Old Trafford ប៉ុន្តែមានអារម្មណ៍ថា វាពិបាកក្នុងការទាញយករូបគាត់ពី PSG ពាក់កណ្តាលរដូវកាលនេះ

ក្លិបបិសាចក្រហមបានបណ្តេញលោក Ole Gunnar Solskjaer កាលពីថ្ងៃអាទិត្យ ហើយបាននិយាយថា ពួកគេកំពុងស្វែងរកការតែងតាំងអ្នកចាត់ការបណ្តោះអាសន្ន ប៉ុន្តែ​លទ្ធភាព​អាច​រក​បាន​របស់លោកPochettino អាច​ផ្លាស់​ប្តូរបាន បុរសវ័យ៤៩ឆ្នាំរូបនេះមិនសូវសប្បាយចិត្តជាមួយនឹងការរៀបចំនៅក្លិប PSG ដែលតួនាទីរបស់គាត់គឺសំខាន់ជាគ្រូបង្វឹកក្រុមដំបូងជាមួយនឹងបញ្ហាក្លិប និងការប្រកួតដែលត្រូវបានដោះស្រាយជាមួយនាយកក្លិបLeonardo 

លោក Pochettino រីករាយនឹងការគ្រប់គ្រងកាន់តែច្រើនក្នុងអំឡុងពេលឆ្នាំរបស់គាត់ដែលដឹកនាំក្រុម Tottenham ហើយត្រូវបានគេដឹងថា ចង់ត្រឡប់ទៅ Premier League វិញ។ គាត់មិនដែលបដិសេធ ណាមួយពីការពិតដែលគាត់ចង់គ្រប់គ្រងក្នុងបាល់ទាត់នៅអង់គ្លេសម្តងទៀតទេ

អតីតគ្រូបង្វឹកTottenham  រូបនេះបានដឹកនាំក្រុម PSG អស់រយៈពេល១០ខែ ហើយរដូវកាលនេះ ពួកគេមាន១១ពិន្ទុដាច់នៅលើកំពូលតារាង Ligue 1 បន្ទាប់ពី១៤ប្រកួត និងតាមពីក្រោយ Manchester City មួយពិន្ទុក្នុងពូល ក្នុងក្របខ័ណ្ឌ Champions League។ ជាការពិតណាស់លោកPochettino នឹងនៅក្នុងទីក្រុង Manchester ក្នុងសប្តាហ៍នេះសម្រាប់ការប្រកួតរបស់ក្រុមគាត់ជាមួយនឹងក្រុមម្ចាស់ជើងឯក Premier Leagueរដូវកាលមុន 

ផ្នែកមួយនៃភាពមិនសប្បាយចិត្តរបស់គាត់នៅ PSG គឺនៅជុំវិញវប្បធម៌នៃក្លិប។ ក្រុមរបស់គាត់រួមមានតារាឆ្នើមដូចជា Lionel MessiKylianMbappe និង Neymar ប៉ុន្តែក្រុមមិនមានតុល្យភាព ជាឧទាហរណ៍ មានខ្សែការពារឆ្វេងលើស ហើយមានអារម្មណ៍ថា ពួកគេមិនចាំបាច់ចុះហត្ថលេខាលើអ្នកចាំទីអុីតាលី Gianluigi Donnarumma នៅរដូវក្តៅទៀតទេ

ការ​សម្រេច​ចិត្ត​ជ្រើសរើសកីឡាករ​ទាំង​នោះ​គឺ​នៅ​ក្រៅ​ដៃ​របស់លោកPochettino ចាប់​តាំង​ពី​ពេល​ផ្ទេរ​មក គាត់​គឺ​ជា​ទីប្រឹក្សា​សំខាន់​របស់លោកLeonardo បន្ទាប់ពីចូលកាន់តំណែងនៅក្លិប PSG ក្នុងខែមករា លោក Pochettino បានស៊ូទ្រាំនឹងរដូវកាលដំបូងដ៏លំបាកមួយ ខណៈដែលគាត់បានព្យាយាមយកឈ្នះលើការរិះគន់ដ៏យូរមកលើគាត់ ដែលថាគាត់មិនបានឈ្នះពានរង្វាន់ធំៗ។

គាត់បានលើកពាន Trophee des Champions ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការកាន់កាប់ជាគ្រូបង្វឹក និងបន្តឈ្នះពានរង្វាន់ French Cup ក្នុងខែឧសភា ប៉ុន្តែ PSG បានបរាជ័យក្នុងការឈ្នះពាន Ligue 1 ត្រឹមតែជាលើកទីប៉ុណ្ណោះក្នុងរយៈពេលរដូវកាល ដោយបានបញ្ចប់ទៅដោយពិន្ទុតាមពីក្រោយក្រុម Lille ហើយត្រូវបានក្រុម Manchester City ទម្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត

លោក Pochettino មានការស្ទាក់ស្ទើរក្នុងការបង្ខំការផ្លាស់ប្តូរនៅពាក់កណ្តាលរដូវកាល ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford អាចជាដំណើរការសម្រាប់ភាគីទាំង ចាប់តាំងពីម្ចាស់ក្លិបសញ្ជាតិកាតារបស់ PSG ត្រូវបានគេដឹងថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Zinedine Zidane អតីតអ្នកចាត់ការ Real Madrid ដែលអវត្តមានពីការងារ។

ជាមួយគ្នានេះ ក្រៅពីលោក Pochettino ក្លិបបិសាចក្រហមក៏ត្រូវបានគេដឹងថាមានការកោតសរសើរដល់លោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax ប៉ុន្តែគេជឿថា គាត់នឹងមិនចង់ចាកចេញពីក្លិបនៅពាក់កណ្តាលរដូវកាលនេះទេ។ចំណែកលោក Brendan Rodgers គ្រូបង្វឹកក្រុម Leicester ក៏មានអ្នកកោតសរសើររបស់គាត់ផងដែរ។ ប្រសិនបើ Man Utd ធ្វើការតែងតាំងបណ្តោះអាសន្ននោះ អតីតខ្សែការពារបារាំងលោក Laurent Blanc ត្រូវបានគេលើកឡើងថា ជាបេក្ខភាពដ៏មានសក្តានុពល។ គាត់មិនមានការងារធ្វើនៅអឺរ៉ុបតាំងពីឆ្នាំ២០១៦ ហើយកំពុងធ្វើការនៅប្រទេសកាតា។ ចំណែកអតីតប្រធានក្រុម Man United លោក Steve Bruce នឹងចាប់អារម្មណ៍លើតួនាទីរយៈពេលខ្លីបន្ទាប់ពីការចាកចេញរបស់គាត់ពីក្រុម Newcastle 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print