Real Madrid ឡើងវគ្គ១៦ក្រុមលើកទី២៥ជាប់ៗគ្នា ក្រោយបំបាក់ Sheriff ៣ទល់០

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បាន​ឈាន​ដល់​វគ្គ១៦ក្រុមក្របខ័ណ្ឌChampions League ជា​លើក​ទី២៥ជាប់ៗ​គ្នា​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​ទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ក្នុងកីឡដ្ឋានMoldova។

ការប្រកួតរវាងគូទាំង២នេះក្រុមភ្ញៀវ Real Madrid មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយបានគ្រប់គ្រងបាល់បានច្រើនជាង។

ក្នុងការប្រកួតតង់ទី១ ក្រុមភ្ញៀវមានឱកាសរកបានគ្រាប់បាល់២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Sheriff ដោយគ្រាប់ទី១រកបានដោយកីឡាករ David Alaba បានបើកការស៊ុតបញ្ចូលទីដោយការទាត់បាល់ហ្វ្រីឃីកផុតដៃអ្នកចាំទី Giorgos Athanasiadis នៅនាទីទី៣០។ ចំណែកគ្រាប់បាល់ទី២រកបានដោយខ្សែបម្រើ Toni Kroos នៅនាទីទី៤៥+១ ខណៈដែលគ្រាប់បាល់ទី៣រកបានដោយខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី៥៥។

ជ័យជម្នះនេះ​មាន​ន័យ​ថា ក្រុម Real Madrid បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដោយស្រួល បើទោះបីត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​មួយប្រកួតទៀតក្នុងពូល D ក៏ដោយ។ ចំណែកក្រុមខ្លាំងមកពីអុីតាលី Inter Milan ដែល​បាន​យក​ឈ្នះ Shakhtar Donetsk ២ទល់០ ក៏បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដែរ ដោយ Inter Milan ឈរលេខ២ក្នុងពូលមាន១០ពិន្ទុ ខណៈដែលក្រុមលេខ៣ក្នុងពូល Sheriff ឈរចំណាត់ថ្នាក់លេខ៣មានតែ៦ពិន្ទុប៉ុណ្ណោះ។

ការប្រកួតបន្ទាប់ដែលជាការប្រកួតបញ្ចប់ក្នុងការប្រកួតវគ្គជម្រុះតាមពូល ដោយក្រុម Real Madrid ត្រូវទទួលក្រុមភ្ញៀវ Inter Milan ដោយមានតែ២ក្រុមប៉ុណ្ណោះឡើងទៅកាន់វគ្គ១៦ក្រុមបន្តទៀត។ ក្រុម​របស់​លោក Carlo Ancelotti បានឈរ​លើ​កំពូល​តារាង​ដោយ​មាន១២ពិន្ទុ​លើស​ក្រុម Inter Milan ២​ពិន្ទុ ៕

    

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print