តួកគី៖កាលពីថ្ងៃសុក្រទី០៣ខែកក្កដានៅក្នុងរោងចក្រករមួយខេត្ដSakaryaភាគពាយព្យនៃប្រទេសតួកគីមានការផ្ទុះដ៍ខ្លាំងមួយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់បានស្លាប់និង១០០នាក់រងរបួស។ ការផ្ទុះត្រូវបានសន្និដ្ឋានដោយក្រុមអ្នកជួយសង្គ្រោះថាជាឧប្បត្តិហេតុឧស្សាហកម្ម។
លោកFahrettin Koca រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទកាសែតថា”បច្ចុប្បន្ននេះមនុស្ស៤នាក់បានស្លាប់និង៩៧នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ”។ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកSley leyman soyu បាននិយាយថាកម្មកររោងចក្រ៣នាក់កំពុងបាត់ខ្លួននៅឡើយលោកបន្ថែមទៀតថាអគ្គិភ័យក៍ត្រូវគ្រប់គ្រងបានផងដែរ។ យោងតាមរូបភាពដែលចាក់ផ្សាយដោយទូរទស្សន៍តួកគីបានឲ្យដឹងថាបន្ទាប់ពីការផ្ទុះនេះផ្សែងពណ៍សគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងរាប់រយម៉ែត្រទៅលេីមេឃលឺសម្លេងផ្ទុះកាំជ្រួចនៅក្នុងរោងចក្រ។ យោងតាមសាក្សីដែលបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការបំផ្ទុះនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងចម្ងាយហាសិបគីឡូម៉ែត្រ អ្នកស្រុកខ្លះជឿថាវាគឺជាការរញ្ជួយដី។ អាជ្ញាធរបាននិយាយថា ការជួយអន្ដរាគមន៍សង្គ្រោះបន្ទាន់មានភាពស្មុគស្មាញដោយសារការផ្ទុះជាបន្ដបន្ទាប់។ ដោយឃើញស្ថានការណ៍គួរឲ្យបារម្ភប្រធានាធិបតីលោកRecep Tayyip Erdoganបានបញ្ជូនរដ្ឋមន្ត្រីចំនួន៣រូបទៅកាន់ទីតាំងនោះភ្លាមៗ។ តាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឲ្យដឹងថានៅឆ្នាំ២០០៩និងឆ្នាំ២០១៤មានករណីផ្ទុះចំនួន២លើកបានកើតឡើងនៅក្នុងរោងចក្រតែមួយដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង៤០នាក់រងរបួសនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី៕ ដោយ៖ម្លិះ
https://www.youtube.com/watch?v=6PzgkGHtlRA&feature=share