នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងលោកស្រី នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងចំនួន១៥៨៤នាក់ និងដង្ហែអង្គផ្កាប្រាក់ និងទៀនចំណាំព្រះវស្សាវេរប្រគេនព្រះសង្ឃវត្តបឹងខ្យាង ដោយកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើង សមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រកើតឡើង និងរីកចម្រើននាបច្ចុប្បន្ននេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានគុណធម៌ឈរលើគោលនយោបាយច្បាស់លាស់របស់ គណបក្សប្រជាជនកម្ពុជាធ្វើឱ្យប្រទេសយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា «ប្រជាពលរដ្ឋនៅកម្ពុជាទទួលបានសុខសុវត្ថិភាព មានការរីកចម្រើនក្នុងសង្គមជាតិគ្រួសារ និងអភិវឌ្ឍលើគ្រប់វិស័យដោយសារកត្តាសន្តិភាព។ ដូចនេះ យើងត្រូវ ដឹងគុណសន្តិភាព និងស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន។ សម្ដេច និងវីរជនអ្នកស្នេហាជាតិជាច្រើនរូប បានបូជាសាច់ស្រស់ឈាមស្រស់ប្តូរយកសន្តិភាពជូនជាតិមាតុភូមិ។ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅរកវឌ្ឍនភាព និងជឿនលឿននៅកម្ពុជាសន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបានសន្តិភាព នឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ។គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃការបង្រួបបង្រួមជាតិ ឯកភាពជាតិធ្វើអ្វីៗដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា»

ដោយជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនរត់ចោលប្រជាពលរដ្ឋស៊ូទ្រាំដោះស្រាយរាល់បញ្ហាប្រឈម ការលំបាកគ្រប់កាលៈទេសៈ។ ដូចជាសព្វថ្ងៃនេះពិភពលោកកំពុងរងការរាតត្បាតជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលើពិភពលោក។

ក្នុងដំណាក់កាលជំងឺកូវីដ១៩ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីផលប៉ះពាល់ការខ្វះខាតជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ដោយបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ដល់ប្រជាពលរដ្ឋណាមានជីវភាពខ្វះខាតពិតប្រាកដ។មុនតែប៉ុណ្ណោះលោក កិត្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានត្រូវគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារ សុខមាលភាពសាធារណៈ និងការកំចាត់ជំងឺកូវីដ១៩នេះ ឱ្យអស់ពីកម្ពុជានិងពិភពលោក។ ត្រូវប្រុងប្រយត្ន័ជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩ បានក៏ប៉ុន្តែជំងឺកូវីដ១៩ វាមិនភ្លេចយើងទេវាអាចចម្លងគ្រប់ពេលវេលា។

ដោយឡែកតាមរបាយការណ៍របស់លោកអភិបាលរងស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ក្នុងដំណាក់កាលជំងឺកូវីដ១៩ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកកណ្ដាលស្ទឹង និងតាមគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើរសុំមានគ្រួសារក្រ១ចំនួន២៩គ្រួសារ និងគ្រួសារក្រ២ចំនួន ៨៦៨គ្រួសារ។

ក្នុងឱកាសនោះដែរ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានផ្ដួចផ្ដើមធ្វើបុណ្យដង្ហែអង្គផ្កាប្រាក់១០០លានរៀល និងទៀនចំណាំព្រះវស្សាវេរប្រគេនព្រះសង្ឃវត្តបឹងខ្យាង ដើម្បីបន្តការកសាងសមិទ្ធផលនានាក្នុងទីវត្តអារាមទុកជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកតរៀងទៅ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានចែកអំណោយជូនយាយជីតាជីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធកាកបាទក្រហមកម្ពុជាខ៤ ប្រជាពលរដ្ឋ និងអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិកាមួយចំនួន និងប្រគេនសម្ភារវត្តមានអង្ករ២០០គក្រ ប៊ីចេង៥គក្រ ត្រីខ១កេសមី១០កេស ទឹកក្រូច១០កេសទឹកសុទ្ធ១០កេសទឹកត្រី២យួរទឹកត្រី២យួរនិងបច្ច័យ១០០លានរៀល៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print