បុរសម្នាក់តូចចិត្តមានជំងឺព្យាបាលមិនធូរស្បើយចងកសម្លាប់ខ្លួនក្នុងរោងម៉ាស៊ីន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កនៅក្នុងរោងម៉ាស៊ីនបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញអញ្ជើញមកពិនិត្យសពភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២០នៅក្នុងភូមិធ្មា ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងដែលគេសង្ស័យថាជនរងគ្រោះតូចចិត្តមានជំងឺព្យាបាលមិនធូរស្បើយ។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ហ៊ុន ណុច  អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែន ដោយបានយកខ្សែអង្រឹងចង.កនៅក្នុងរោងម៉ាសុីនក្បែរផ្ទះរបស់ខ្លួនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មអ្វីនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមិនដឹងមានរឿងអ្វីទេបានជាដាច់ចិត្តធ្វើបែបនេះ ប៉ុន្តែកាលពីជាងមួយឆ្នាំមុនគាត់មានជំងឺដោយត្រូវ
គ្រូពេទ្យវះពោះនិងផឹកថ្នាំសង្កូវដែរតែនៅមិនបានធូរស្រាលសោះ ហើយមុនថ្ងៃកើតហេតុគាត់តែងតែនិយាយថាចង់សម្លាប់ខ្លួនឯង ប៉ុន្តែត្រូវបានក្រុមគ្រួសារនិយាយលួងលោមកុំឱ្យគិតច្រើន គាត់ក៏ស្ងាត់ទៅ។

ប្រភពបន្តថា មុនកើតហេតុគាត់ជាប្រពន្ធនិងកូនៗបាននាំគ្នាទៅស្រែ លុះត្រឡប់មកផ្ទះវិញមិនឃើញប្ដីក៏នាំគ្នាដើរស្វែងរកស្រាប់តែប្រទះឃើញចង.កក្នុងរោងម៉ាស៊ីនស្លាប់បាត់ទៅហើយ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យបងប្អូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print