COVID-19 បានសម្លាប់ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថានម្នាក់

ចែករំលែក៖

អន្តរជាតិ៖ លោក ម៉ូហាំម៉ាត់ យូសូហ្វ ហ្គាហ្សាន់ហ្វា (Mohammad Yousuf Ghazanfar) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានទទួលមរណភាព កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារជំងឺ COVID-19

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះថា លោក Ghazanfar ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ទទួលបន្ទុកអភិវឌ្ឈសេដ្ឋកិច្ចពាណិជ្ជកម្ម បានឆ្លងជំងឺ COVID-19 កាលពីពេលថ្មីៗនេះប៉ុណ្ណោះ បន្ទាប់មកលោកក៏បានទៅសម្រាកព្យាបាលជំងឺ នៅប្រទេសតួកគី ទើបតែបានប៉ុន្មានថ្ងៃកន្លងទៅនេះ ស្រាប់តែទទួលមរណភាពនៅទីនោះតែម្តង។

សូមជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ ទី៤ ខែកក្កដានេះ ប្រទេសអាហ្វហ្គានីស្ថានបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង .២ម៉ឺនករណីដោយក្នុងនោះអ្នកជំងឺ ៨២៦នាក់ស្លាប់បង់ជីវិត និងជិត ២ម៉ឺននាក់ជាសះស្បើយឡើងវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print