មហាសេដ្ឋីBill Gates ធ្វើទស្សនកិច្ចនៅក្នុងក្លិប Everton ដើម្បីផ្សព្វផ្សាយកម្មវិធីមនុស្សធម៌

ចែករំលែក៖

ថ្នាក់ដឹកនាំគ្រូបង្វឹកនិងកីឡាកររបស់ក្លិប Everton បានមកស្វាគមន៍ដល់មហាសេដ្ឋី Bill Gates នៅឯទីលានហ្វឹកហាត់ឈ្នោះFinch Farmរបស់ក្លិបEvertonផ្ទាល់។

មហាសដ្ឋីលំដាប់លេខ១របស់ពិភពលោកBill Gatesបានមកកាន់ក្រុមEvertonដើម្បីផ្សព្វផ្សាយនូវព្រឹត្តការណ៍សប្បុរសធម៌ឈ្នោះ Sport Relief ដែលជាព្រឹត្តការទាក់ទងទៅនឹងកីឡារៃអង្គាសប្រាក់ចំណូលទៅជួយប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសអង់គ្លេសក៏ដូចជាប្រទេសក្រីក្រនានានៅលើពិភពលោក។

នៅក្នុងដំណើរទស្សនកិច្ចនោះមហាសេដ្ឋីអាមេរិកBill Gatesបានជួបជាមួយនឹងអធិកាបតីអង់គ្លេសលោក George Osborne។មិនត្រឹមតែប៉ុណ្ណោះមហាសេដ្ឋីវ័យ៦០ឆ្នាំ Bill Gatesក៏បានជួបពិភាក្សាជាមួយនឹងគ្រូបង្វឹកលោកRoberto Martinez ប្រធានក្រុម Phil Jagielka អ្នកចាំទីសញ្ជាតិអាមេរិក Tim Howard និងខ្សែប្រយុទ្ធ ArounaKone។

លោកGates និងOsborne ក៏បានទស្សនាការហ្វឹកហាត់របស់កីឡាករនៅសាលាបាល់ទាត់របស់ក្លិបEvertonដើម្បីបន្កើនការយល់ដឹងពីពីយុទ្ធនាការប្រឆាំងជំងឺគ្រុនចាញ់។

គ្រូបង្វឹកMartinez បានថ្លែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “វាគឺជាកិត្តិយសខ្លាំងណាស់ដែលបានស្វាគមន៍ការមកដល់របស់លោកGates និងOsborne នៅថ្ងៃនេះ។ការងារដែលយើងធ្វើនៅក្នុងសហគមន៍ពិតជាមានសារសំខាន់ចំពោះសម្រាប់យើងយើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកជួយព្រឹត្តការណ៍ Sport Reliefនៅក្នុងឆ្នាំនេះ។ វាកាន់តែពិសេសជាងនេះទៅទៀតគឺយើងបានចូលរួមរកថវិកាជួយកុមារជាច្រើនមិនត្រឹមតែនៅក្នុងទីក្រុងLiverpoolប្រទេសអង់គ្លេសនោះទេថែមទាំងនៅក្នុងប្រទេសក្រីក្រជាច្រើនទៀតផងដែរ” ៕
308F0E5B00000578-0-image-a-29_1453735454409

308F0E5F00000578-0-image-a-33_1453735789238

308F0E6C00000578-0-image-a-31_1453735470529

...

308F0E6700000578-0-image-a-30_1453735460146

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print