បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តពីក្រោយហើយរថយន្តបើករត់បាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៦តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍ បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងមិនចាំម៉ាកបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុអ្នកបើករថយន្តនោះបានជាន់ហ្វ្រាំងឈប់ដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែមានជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF.7980បើកមកពីក្រោយក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់សន្លាប់ស្តូក។

ក្រោកើតហេតុឃើញសភាពមិនស្រួលអ្នកបើកបររថយន្តក៍បន្ថែមល្បឿនបើករត់បាត់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

image

image

image

image

image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print