កម្លាំងប្រឆាំងកូវីដ១៩របស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថាវ៉ាក់សាំង បង្ការកូវីដ១៩ ផលិតដោយប្រទេសនេះបានឆ្លងកាត់ការធ្វើតេស្ត៨ដំណាក់កាលមកហើយ និងឆ្លងកាត់ការត្រួតពិនិត្យ៧ផ្សេងទៀត។
វ៉ាក់សាំងប្រឆាំងកូវីដ១៩ ខាងលើ ផលិដោយក្រុមហ៊ុនBio Farma សហការជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងការផលិត។ តាមការលើកឡើងរបស់មន្ត្រីប្រឆាំង កូវីដ១៩ ការផលិតវ៉ាក់សាំងត្រូវចំណាយពេលយ៉ាងយូទៅមុខទៀត ។ ប្រសិនបើការសាកល្បងនាពេលខាងមុខរលូននោះ ការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ និងត្រូវប្រើពេលយ៉ាងតិច ដល់ពាក់កណ្តាលឆ្នាំ២០២១។
ចំនួនអ្នកឆ្លងថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនទាន់មានសញ្ញាថយចុះនៅឡើយទេ បើទោះបីតំបន់ជាច្រើនមិនមានករណីឆ្លងថ្មីក្កី។នៅក្នុងថ្ងៃទី ៧ខែកក្កដា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានប្រកាសថាមានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោង មានដល់ទៅ1.268 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប66.266 នាក់ ក្នុងនោះស្លាប់ 3.309 នាក់។