TikTok របស់ចិន មិនមែនតែឥណ្ឌានោះទេ សូម្បីអាមេរិកក៏កំពុងត្រៀមបិទកម្មវិធី

ចែករំលែក៖

ចិន៖ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយ៖ នៅថ្ងៃច័ន្ទនេះថា៖ សហរដ្ឋអាមេរិក កំពុងពិចារណា បិទ ប្រព័ន្ធបណ្តាញសង្គមរបស់ចិន រួមមាន៖កម្មវិធី TikTok ក៏ដូចជាកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

លោក Pompeo នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ និយាយអ្វីច្រើន មុនការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ ប៉ុន្តែ នេះគឺជាអ្វីដែលពួកយើងកំពុងធ្វើការពិនិត្យ និងពិចារណា…»

រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងបែបនេះ ស្របដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ចេះតែបន្តកើនឡើង ជុំវិញ បញ្ហាជំងឺកូវីដ១៩។ ហើយចំណែក សមាជិកសភាសហរដ្ឋអាមេរិក ក៏កំពុងមានការព្រួយបារម្មណ៍ ដែរថា ការប្រើប្រាស់កម្មវិធី TikTok ដែលមានប្រភពពីប្រទេសចិន អាចផ្តល់ផលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។
សូមជម្រាបថា៖ កាលពីពេលថ្មីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសបិទកម្មវិធី TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀតជារៀងរហូត បន្ទាប់ពីភាពតានតឹងរវាងប្រទេសឥណ្ឌានិងចិន បានកើតឡើងជាថ្មី ជុំវិញបញ្ហាជម្លោះព្រំដែន។
សមរភូមិចិន-ឥណ្ឌា ពាក់ព័ន្ធព្រំដែន គ្រាន់តែសំញ៉ែញក្បាច់គុណ ដោយឡែកអាវុធយុទ្ធភ័ណ្ឌ ត្រៀមលក្ខណះចចារណ៍ប៉ុណ្ណោះ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print