ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹករយៈពេល ៤ខែ

ចែករំលែក៖

ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគ្រូបង្វឹករយៈពេល ៤ខែ ដល់សិក្ខាកាមជិត ១០នាក់ ឲ្យក្លាយគ្រូបង្វឹក កីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិប តាមបណ្ដា ខេត្តនានា។
លោក ឆយ យ៉ុងសុក គ្រូបង្វឹក ជម្រើសជាតិ ប្រាប់ឲ្យដឹងថា ៖ វគ្គបំប៉ន ដល់គ្រូបង្វឹកលើកនេះ ដោយផ្ដោតលើ ការហ្វឹកហាត់ បច្ចេកទេសលើវិញ្ញាសា សម្ដែងមេគុន ចំពោះសិក្ខាកាម ទាំងអស់ក្រោយពីបញ្ចប់ ក៏បន្តបំពេញ បេសកកម្ម ទៅតាមសាលារៀននានា នៅទូទាំងប្រទេស ហើយការ បង្ហាត់បង្រៀន ដោយរូបលោក ផ្ទាល់រៀងរាល់ ថ្ងៃសៅរ៍ និងអាទិត្យ នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក គ្រូបង្វឹក បានបន្តថា វគ្គនេះក្នុងគោលបំណង ក្នុងការអភិវឌ្ឍវិស័យកីឡា តេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទាំង ជាផែនការមេ របស់ប្រធាន ខេមរសហព័ន្ធ ជំរុញពង្រីកកីឡាមួយនេះ មានទូទាំងប្រទេស និងត្រៀមដាក់បញ្ជូនលើក ការសិក្សា តាមសាលារដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ អាចប្រព្រឹត្តទៅបាន ដោយសារ បានថវិកាគាំទ្រ របស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើ ការបណ្ដុះបណ្ដាលធនធាន មនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃប្រធានខេមរសហព័ន្ធ តេក្វាន់ដូ WT បានប្រាប់ឲ្យដឹងថា កន្លងមកសហព័ន្ធ ធ្លាប់បើកវគ្គបណ្ដុះបណ្ដាល យើងរៀបចំ ចែកចេញជា ២វគ្គដែលមានសិក្ខាកាម ចូលរួមចំនួន ៥០នាក់មកពី រាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្ដាល បាត់ដំបង និងសៀមរាប។ ដោយវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូថ្នាក់មូលដ្ឋាន-ជាតិមានសិក្ខាកាមសរុបចំនួន ២៥នាក់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ បង្រៀនដោយអាជ្ញាកណ្ដាលអន្តរជាតិ លោក ហែម សំណាង និងលោក យឹម សត្ថា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print