ពលរដ្ឋកូរ៉េខាងជើង នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំគីម អុីលស៊ុង

ចែករំលែក៖

អតីតមេដឹកនាំ គីមអុីលស៊ុង​គឺជាអ្នកបង្កើត ទឹកដីកូរ៉េខាងជើង​ ហើយដឹកនាំប្រទេសនេះចាប់ពីឆ្នាំ​១៩៤៨​ រហូតពេលលោកស្លាប់នៅឆ្នាំ​១៩៩៤។
នៅថ្ងៃទី៨ ខែកក្កដា ពលដ្ឋរាប់សិបពាន់នាក់នាំគ្នាទៅដាក់កម្រងផ្កា នៅស្តូបMansu ក្នុងទីក្រុងព្យុងយ៉ាង ក្នុងខួប២៦ឆ្នាំ​ថ្ងៃស្លាប់របស់​អតីតមេដឹកនាំ គីម អុីលស៊ុង​។
ចំណែកមេដឹកនាំ គីម ជុងអ៊ុន​និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​បានទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានKumsusan ដែលជាទីកន្លែងដំកល់សាសពអតីតមេដឹកនាំ​ទាំងពីររូប គឺជីតា គីមអុីលស៊ុន និងឪពុក គីម ជុងអុីល។
ពាក់ព័ន្ធបញ្ហាឧបទ្វីបកូរ៉េ​ ទីក្រុងព្យុងយ៉ាងប្រកាសថាមិនពិភាក្សាជាមួយអាមេរិកនោះឡើយនៅមុនការបោះឆ្នោត អាមេរិក។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិន​បាន ប្រកាសនៅក្នុងសន្និសីទកាសែត​នៅថ្ងៃទី៨ ខែកក្កដា​ថា « អាមេរិក និងកូរ៉េខាងជើង​ជាភាគី វិវាទ​ ហើយអាមេរិក​ជាអ្នក កាន់កូនសោនៃការវិវាទទាំងនោះ ដូច្នេះអាមេរិក​ត្រូវតែដោះសោផ្តល់សេរីភាព​បញ្ចប់ ជម្លោះ»។
មន្ត្រីការបរទេសចិន​បានបញ្ជាក់ទៀតថា​ អាមេរិកមិនត្រូវលើកឡើងពីបញ្ហាទៀតឡើយគឺត្រូវតែដោះស្រាយបញ្ហា​ ហើយអាមេរិក​ត្រូវតែមានឆន្ទពៈក្នុងការដោះស្រាយ ទៅតាមសំណើស្របច្បាប់ត្រឹមត្រូវរបស់កូរ៉េខាងជើង៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print