អាមេរិក៖ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានពីមុនមក គឺមានរហូតដល់ទៅ ៦០ ០០០នាក់ ។
សារព័ត៌មាន ABC News ក៏បានផ្សាយផងដែរថា នេះជាលើកទីមួយហើយដែលអាមេរិកមានចំនួនអ្នកឆ្លងច្រើនបំផុត ។ ចំនួនអ្នកឆ្លងនៅថ្ងៃទី៧ ខែកក្កដាបានបំបែកកំណត់ត្រាកាលពីថ្ងៃទី៣ ខែកក្កដា ដែលមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ៥៧.៧០០នាក់។
បច្ចុប្បន្ន សរុបអ្នកឆ្លងកូវីដ-១៩នៅក្នុងទឹកដីអាមេរិកមាន ២.៩៩៦.០៩៨នាក់ ក្នុងនោះមានអ្នកស្លាប់១៣១.៤៨០នាក់ នៅទូទាំង៥០រដ្ឋក្នុងទឹកដីអាមេរិក។
ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ បានរងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្រោយពីលោកបានសម្រេចដកអាមេរិកចាកចេញពីអង្គការសុខភាពពិភពលោកខណៈដែលពលរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅការដកអាមេរិកចេញពីអង្គការWHO របស់លោកត្រាំ គឺជា «សកម្មភាពឆ្កួតលេលា» ។ ចំណែកបេក្ខភាពប្រធានាធិបតី ចូ បៃឌិនវិញ បានប្រកាសភ្លាមៗនោះដែរថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី ការងារដំបូងដែលត្រូវ
ធ្វើគឺដាក់អាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ៕
ដោយ៖ ធី រីណា