ពលរដ្ឋអូស្ត្រាលី​ នាំគ្នាទៅកាន់ផ្សារទំនើប ទិញស្បៀងអាហារស្តុកទុកមុនពេលបិទទីក្រុង

ចែករំលែក៖

ពលរដ្ឋ​នៅទីក្រុង Melbourneបាននាំគ្នាទៅកាន់ផ្សារទំនើប ទិញ ស្បៀងអាហារ បរិក្ខារផ្សេងៗ មករក្សាទុក ធ្វើឲ្យផ្សារទាំងអស់នៅទីក្រុងមិនមានទំនិញគ្រាប់គ្រាន់សម្រាប់ផ្គត់ផ្គង់។ ការទិញទំនិញជាច្រើនរក្សាទុកមុនពេលបិទទីក្រុង​ជាថ្មី។
សារព័ត៌មាន​AFP ​បានផ្សាយថា ពលរដ្ឋ៥លាននាក់នៅទីក្រុងម៉ែលប៊ន ត្រូវបានស្នើឲ្យនៅក្នុងផ្ទះ​រយៈពេល ៦សប្តាហ៍​ ចាប់ពីពាក់កណ្តាលយប់នេះ​ ក្រោយពេល​មានអ្នកឆ្លង កូវីដ​១៩ កើនឡើងជាង ១០០នាក់ ក្នុងមួយថ្ងៃ ៗ។
ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ អ្នកឆ្លងកូវីដ​១៩នៅអូស្ត្រាលីមានដល់ទៅ​១៣៤នាក់​ ។បើទោះបីមានចំនួនអ្នកឆ្លងតិច​ប៉ុន្តែ​ ការឆ្លងនៅក្នុងសហគមន៍ គឺជារឿងពិបាកក្នុងការទប់ស្កាត់។ អូស្ត្រាលី ត្រូវបានគេចាត់ទុកថាជាប្រទេស​ដែលទប់ស្កាត់ការឆ្លងកូវីដ១៩​បានល្អនាពេលកន្លងមក ។
ផ្សារទំនើបធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី Woolworths បានសម្រេចចេញច្បាប់កាត់បន្ថយការទិញទំនិញ ដោយសារតែពលរដ្ឋ ចូលទៅទិញច្រើន មិនមានទំនិញផ្គត់ផ្គង់គ្រប់គ្រាន់​។
អភិបាលរដ្ឋ​Victoria​ លោកDaniel Andrews នៅថ្ងៃទី៨​ខែកក្កដានេះ បានទទួលស្គាល់ពីការខាតបង់ដល់ពលរដ្ឋ​​ជាង​៦,៦លាននាក់នៅក្នុងរដ្ឋនេះ​។ ប៉ុន្តែ​ចាប់បាច់ត្រូវតែធ្វើ ដើម្បីសុខភាព​ អាយុជីវិត​ពលរដ្ឋទាំងអស់គ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print