កម្មកររោងចក្រចេញពីធ្វើការជិះម៉តូមិនប្រកាន់ស្ដាំបុកគ្នារងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូនឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យបុរស៤នាក់ដែលជាកម្មកររោងចក្ររងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះឈន ស៊ីថា  អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះព្រំ បូរី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ  រស់នៅភូមិពោធិ៍វង្ស  ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣  ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១G-៦៣៤៣រងការខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះ ផាត់ សុភាព  អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃវល្លិ  ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះភឹម ឈឺត  អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ  រស់នៅភូមិព្រៃរំដួល  ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តថា មុនកើតហេតុ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៤១-១៤២ មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣  ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១G -៦៣៤៣ ជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាScoopy ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង ១P-៥៩៩៤ ជិះគ្នា២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

អ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាប រីឯមធ្យោបាយម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print