ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉េរ៉ូ ស្លាប់​៧នាក់​

ចែករំលែក៖

ប្រទេសប៉េរ៉ូ៖ ប្រធានាធិបតី ប៉េរ៉ូ​ លោក Martin Vizcarra កាលពីថ្ងៃ ទី៨ ខែកក្កដា​បានប្រកាសថា មានមនុស្ស​៧នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ​យោធា​ ដែលកំពុងតែបំពេញការងារមនុស្សធម៌។ ប្រធានាធិបតី​បានបញ្ជាឲ្យបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យជួបគ្រោះថ្នាក់ខាងលើ​។
តាមអ្នកសារព័ត៌មានTTXVN ដែលឈរជើងនៅតំបន់អាមេរិកឡាទីន​ ប្រធានាធិបតី ប៉េរ៉ូ​បានប្រកាសនៅសន្និសីទកាសែតថា កម្លាំងទាហានបានទៅដល់កន្លែងកើតហេតុហើយរកឃើញឧទ្ធម្ភាគចក្រដែលបាត់ខ្លួនមួយថ្ងៃមុន ។ ប្រធានាធិបតីបញ្ជាក់ថា ក្នុងចំណោមមនុស្ស៧នាក់​ស្លាប់ មាន​ ៤នាក់មកពីកម្លាំងទាហានអាកាស់​និងជនស៊ីវីល​៣នាក់​ផងដែរ។
ប្រធានាធិបតី​ប៉េរ៉ូ ក៏បានចូលរួមរំលែកទុក្ខដល់ គ្រួសារជនរងគ្រោះ​ក្នុងហេតុការគ្រោះថ្នាក់ខាងលើផងដែរ។ កន្លងមក​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉េរ៉ូ បានប្រកាសថា ឧទ្ធម្ភាគចក្រ MI-17 របស់កម្លាំងទាហានអាកាសប្រទេសនេះ​ ត្រូវបានគេរកឃើញធ្លាក់នៅតំបន់ Chijaស្ថិតនៅក្នុងខេត្តBagua ។ ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់​គឺ បានដឹកជំនួយទៅជួយដល់ ក្រុមកុលសម្ព័ន្ធ នៅក្នុងព្រៃអាម៉ាហ្សូន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print