លោក ឃួង ស្រេង៖ ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានី សម្រេចបានជាង ៩០ភាគរយ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាពជូនប្រជាពល រដ្ឋក្រីក្រពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០២០នេះថា ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជា ពលរដ្ឋក្រីក្រនៅរាជធានី ភ្នំពេញបានប្រព្រឹត្តទៅ ដោយរលូន មានតម្លាភាព និងគ្មានការកឹបកេងសាច់ ប្រាក់របស់ជនក្រីក្រ និងជន ងាយរងគ្រោះទំាងនោះឡើយ ដើម្បីធានាការដោះស្រាយជីវភាពជូនពួកគាត់ ពិតប្រាកដ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្ត ដំណើរ ការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះនៅក្នុងវិបត្តិជំងឺកូវីដ១៩ ដោយមានការប្រុង ប្រយ័ត្នជាទីបំផុតពោលគឺមិនឲ្យក្រុមការងារពាក់ព័ន្ធប្រព្រឹត្តិបាតុភាពមិនប្រក្រី ណាមួយកើតឡើងឡើយ ដូចជាគ្មានការជ្រើសរើសសាច់ញាតិរបស់ខ្លួនឯង ឬគ្មានការកឹបកេងលុយរបស់ជន ក្រីក្រជាដើម។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះបានធ្វើ ឲ្យដំណើរការងារផ្តល់សាច់ប្រាក់នេះបានព្រឹត្តិទៅដោយរលូន ហើយទទួលការគាំទ្រពីប្រជាពលរដ្ឋ។ ចំណុច នេះយើងបានហាមប្រាមហើយអោយពិនិត្យឡើងវិញចំពោះគ្រួសារអ្នកមានសមត្ថកិច្ច អ្នកមានសិទ្ធិវិនិច្ឆ័យថាអ្នកនេះក្រ អ្នកនោះក្រ ហើយបើដាក់គ្រួសាររបស់ខ្លួនគឺវារស៊ើបណាស់ ចឹងកិច្ចការ នេះយើងបានប្រជុំទៅអាជ្ញាធរខណ្ឌសង្កាត់ទំាង១០៥ មិនឲ្យមានមនោ សញ្ចេតនាដាក់សាច់ញាតិរបស់ ខ្លួនឡើយ ដូច្នេះបានធ្វើឲ្យកិច្ចការងារនេះទទួលបានជោគជ័យ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា៖ មកដល់ត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ រាជធានីភ្នំពេញសម្រេចបាន៩៣ភាគរយហើយលើដំណើរ ការដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង១ម៉ឺន៨ពាន់បណ្ណ ពោលគឺនៅសល់តែ ជាង៦០០បណ្ណទៀតប៉ុណ្ណោះដែលមិនទាន់ទទួល។ អ្វីដែលរាជធានីភ្នំពេញសម្រេច បានជោគជ័យនេះគឺក្រោមការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីដោយបានបង្ខិតសេវាកៀក និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមបានទាន់សភាពការណ៍ជាមួយនឹង អាជ្ញាធរនៅមូលដ្ឋាន ដូច្នេះរាជធានីភ្នំពេញគ្មានបាតុភាពការកាត់ប្រាក់ ឬថវិកាអ្នកទទួលផល និងគ្មាន បញ្ជវីងណាមួយកាត់សេវារបស់ជនក្រីក្រឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩ចំនួន៥៦ម៉ឺនគ្រួសារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ក្នុងដំណាក់កាលទី១ ហើយដំណាក់កាលទី២គ្រោងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទនិងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ខែកក្កដាឆ្នាំ២០២០មានគ្រួសារក្រីក្របាន កើនចំនួន ២៤៩១៥គ្រួសារ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print