អ្នកដែលយើងលួចស្រលាញ់ ឬហៅ Crush អាចនឹងមានច្រើននាក់នៅក្នុងចិត្ត ប៉ុន្តែនៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់ខ្លាំងបំផុតនោះ វាធ្វើឱ្យហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេម្នាក់នោះ។
ហើយបើដឹងថា មនុស្សដែលយើងលួចស្រលាញ់ គេក៏មានចិត្តស្រលាញ់មកលើយើងវិញដែរនោះ គឺពិតជារឿងមួយដ៏អស្ចារ្យខ្លាំងបំផុត។
តើយើងធ្វើម៉េចទើបដឹង Crush ក៏មានចិត្តស្នេហាមកលើយើងវិញដែរ បើគេជាមិនហ៊ានសម្តែងចេញមកក្រៅ។ មានសញ្ញាទាំង ៥យ៉ាង ដែលបញ្ជាក់ឱ្យយើងមើលធ្លុះដល់បេះដូង Crush ទោះបីគេខំលាក់បាំងជិតយ៉ាងណាក៏ដោយ៖
១) នៅឆ្ងាយៗ តែចាំបារម្ភគ្រប់ពេល៖ ពេលនៅនឹងមុខយើងគេធ្វើព្រងើយកន្តើយ តែពេលដែលយើងជួបទុក្ខលំបាក គេតែងនៅជួយពីខាងក្រោយជានិច្ច ប្រៀបដូចជា Hero ចាំជួយសង្រ្គោះជីវិត។
២) លួចជួយយើងគ្រប់ពេល តែមិនឱ្យយើងដឹង៖ ពេលដែលឃើញយើងជួយទុក្ខព្រួយគេតែងជួយជ្រោមជ្រែងគ្រប់ពេល ជួយឈឺឆ្អាលគ្រប់រឿង តែលាក់ជិតឈឹងមិនឱ្យយើងដឹងទេ ដែលអាចហៅតាមភាសាសាមញ្ញថាជា «វីរៈបុរសលាក់មុខ»។
៣) មាត់ខុសពីចិត្ត៖ ពេលនៅក្បែរយើងមិនដែលនិយាយល្អដាក់ ឬធ្វើទង្វើល្អដាក់ឡើយ តែនៅពីក្រោយខ្នងមានរឿងអ្វីបន្តិចក៏ដឹងដែរ Take Care ជាងនរណាៗទាំងអស់។ មាត់ខុសពីចិត្ត សម្តែងខុសពីការគិត ព្រោះខ្លាចគេដឹងរឿងពិត។
៤) ប្រច័ណ្ឌ ពេលឃើញនៅជិតអ្នកផ្សេង៖ នៅពេលឃើញយើងនិយាយ ឬនៅក្បែរអ្នកផ្សេងដូចជាស្និទ្ធស្នាលខុសធម្មតា គេតែងតែចូលមកជិតចាំលួចមើល លួចខឹង ហើយហួងហែងតែមិនសម្តែងចេញមកចំៗពេកនោះទេព្រោះខ្លាចបែកការ។ ហើយបើឃើញមានទំនាក់ទំនងជាមួយនឹងមនុស្សប្លែកមុខវិញ គឺតាមមើលមិនឱ្យឃ្លាតពីក្រសែភ្នែកតែម្តង ចង់ដឹងចង់ឮរឿងគេណាស់នៅមិនសុខក្នុងខ្លួនទេ។
៥) ព្យាយាមលាក់អាការៈ (តែលាក់មិនជិត)៖ ពិបាកណាស់នៅពេលដែលនៅជាមួយគ្នាតទល់តែពីរនាក់ ព្រោះខ្លាចអារម្មណ៍ពិតវាបង្ហាញចេញមកក្រៅឱ្យគេដឹង។ គេនឹងព្យាយាមលាក់បាំងខ្លាំងមែនទែន ប៉ុន្តែលាក់យ៉ាងណាក៏លាក់មិនជិតដែរ ព្រោះអារម្មណ៍ និងទង្វើរវាមិនអាចបញ្ជាឱ្យខុសគ្នាបានគ្រប់ពេលរហូតនោះទេ។
នៅលើលោកនេះគ្មានទេអាថ៌កំបាំង ស្រលាញ់ហើយត្រូវហ៊ានសារភាព មុនពេលអ្វីៗកន្លងផុតទៅ។ ស្នេហាមិនអាចរត់មករកអ្នកគ្រប់ពេលទេ វាចូលមកបានក៏ចេញទៅវិញបានដែរ បើអ្នកមិនចេះថែរក្សាវាឱ្យបានល្អ៕ស សម