ម៉ោង១១និង៣០នាទី ព្រឹកនេះ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ AK538 បានដឹកអ្នកដំណេីរសរុប​ចំនួន​ ៩០នាក់​ ពីម៉ាឡេសុី មក​ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងមកថា៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១និង៣០នាទី​ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ AK538 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air Asia​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ៩០នាក់​ ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​ ដែល​ក្នុង​នោះ​មានពលរដ្ឋ​ខ្មែរចំនួន​ ៨៦នាក់​​ និង​ជនបរទេស​ចំនួន​ ៤ នាក់។

នេះ​គឺជា​ជេីងហោះហេីរពាណិជ្ជកម្មធម្មតា​លេីកទី​១​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Air Asia ចាប់​តាំង​ការ​បិទ​ជេីងហោះ​ហេីររបស់ខ្លួន​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២០​មក​ ដោយមានមានការជួយសម្របសម្រួលបន្ថែមពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ពលករ-ពលការនី សិស្ស-និស្សិតកម្ពុជា បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ តាមរយៈ ជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នុិងក្រុមហ៊ុន​អាកាសចរណ៍​ Air Asia បានចំនួន​ ៤លេីក ដែលមានពលរដ្ឋខ្មែរសរុបចំនួន ៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។
បច្ចុប្បន្ន ស្ថានទូតកំពុងបន្តជួយសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តេីមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតី ឡើងវិញបានឆាប់ ដើម្បីចូលរួមដោះស្រាយបញ្ហា bubble travels នៅក្នុងតំបន់ សំដៅធ្វើយ៉ាងណា ឱ្យឧស្សាហកម្មហោះហើរ និងឧស្សាហកម្មគ្មានផ្សែង អាចវិលទៅរកភាពប្រក្រតីដោយរលូន។

សូម​គោរព​បញ្ជាក់ជូនថា​ ប្រទេស​ម៉ាឡេស៊ី​នៅបន្តរបិទ​ព្រំដែន​រហូត​ដល់​ថ្ងៃ​ទី៣១​ ខែសីហា​ ឆ្នាំ​២០២០​ ហេីយកំពុងចចារជាមួួយប្រទេសជិតខាងរបស់ខ្លួន​ ដេីម្បី​បេីកព្រំដែន​ឡេីង​វិញ​សំដៅសម្រួលដល់សកម្មភាពសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និងការធ្វេីដំណេីរប្រកបការងាររបស់ប្រជាពលរដ្ឋជាប់​ ព្រំដែន​នឹងគ្នា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print