ខេត្តស្វាយរៀងះមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់ផ្ទះលក់ដូរមួយកន្លែងនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗខណះប្រទះឃើញបុរសជាកម្មករម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើមានឈ្មោះកែវ រ៉េ ឣាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា ឈ្មោះ ឈុន ប្រុក ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរមន្រ្តីសាលាខេត្ត បានរាយការណ៍ថា នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ដួង សារ៉េន ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីមានមនុស្សដេកស្លាប់។
ក្រោយពីទទួលបានព័ត៏មានភ្លាមកំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេភូមិ ចុះដល់កន្លែងកើតហេតុ នឹងបានធ្វើការពិនិត្យលើសាកសពមិនមានស្នាកស្នាមឣ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
បើតាមការឆ្លើយបំភ្លឺរបស់សាច់ញាតិនៃសពបានបញ្ជាក់ថា បុរសនេះជាមនុស្សស្រវឹងខួបជាប្រចាំនិងផឹកមិនក្លែមនិងហូបបាយនោះទេ ក្រោយពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា សាកសពស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖យឹម សុថាន