ភ្នំពេញ៖ នារីម្នាក់បេីករថយន្តឆ្លងផ្លូវហើយបានទៅបុកម៉ូតូខ្ទាតជាង១០ម៉ែត្របណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខបុរីប៉េងហួត ក្នុងក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហុងដាCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2C-6478 បេីកដោយនារីម្នាក់ឈ្មោះវីរ៉ា ធីតាណែត អាយុ២១ឆ្នាំ។ ចំណេកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1N- 1579 បើកបរដោយឈ្មោះសៀង វ៉ាន់នី អាយុ២១ឆ្នាំ រួមដំណេីរដោយឈ្មោះហ័ន ចំរេីន អាយុ២០ឆ្នាំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុម៉ូតូជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបើកដោយនារីម្នាក់ក្នុងទិសដៅពីត្បូងទៅជើងបត់ចូលបុរីប៉េងហួត តែមិនទាន់បត់ផុតផ្លូវជផងក៏ទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតជាង១០ម៉ែត្រហើយបុរស២នាក់ដែលជិះម៉ូតូនោះបាន
រងរបួសបាក់ជើង។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ