ចោរប្លន់ប្រដាប់អាវុធបាញ់រះ៨គ្រាប់ របួស២នាក់និងស្លាប់ម្នាក់ យកបានគ្រឿងអលង្កាមួយចំនួន នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យដែលមានបក្ខពួកចំនួន៥នាក់  ប្រដាប់ដោយកាំភ្លើងអាកាមួយដើម និងកាំភ្លើងខ្លីចំនួន២ដើម បានធ្វើការបាញ់រះចំនួន៨គ្រាប់ ដែលបណ្តាលអោយម្ចាស់ផ្ទះម្នាក់រងរបួស និងម្នាក់ទៀតបានស្លាប់នៅពេលបញ្ចូនទៅកាន់មន្ទីរពេទ្យនៅឯប្រទេសថៃ ដោយបានប្រមូលយកនូវគ្រឿងអលង្កាមួយចំនួនហើយគេចខ្លួនដោយសុវត្ថិភាព ។

IMG-20160128-WA0008

ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ត្រង់ចំណុចភូមិអូរដាលើ  ឃុំបឹងរាំង  ស្រុកកំរៀង  ខេត្តបាត់ដំបង ដែលទីតាំងប្លន់នេះគឺជាផ្ទះរបស់ឈ្មោះ កូយ សេងលី ភេទប្រុស អាយុ៥២ឆ្នាំ ដែលមានមុខរបរលក់ដូរចាប់ហ៊ួយ នៅត្រង់ចំនុចខាងលើ  ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថដែលបានស្រង់សម្តីពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានជនមិនស្គាល់មុខចំនួន៥នាក់ដែលប្រដាប់ដោយកាំភ្លើងអាកាចំនួនមួយដើម  និងកាំភ្លើងខ្លីចំនួន២ដើម  ព្រមទាំងមានដែកស្បែងផង បានចូលទៅក្នុងផ្ទះដោយបានគម្រាមទាមទារអោយប្រគល់នូវទ្រព្យសម្បត្តិទៅអោយពួកវា  ប៉ុន្តែដោយសារតែរឹងរូស និងការយឺតយ៉ាវពីសំណាក់ម្ចាស់ផ្ទះ  ទើបជន ដែលកាន់អាកាបានបាញ់រះចំនួន៥គ្រាប់  ចំណែកអ្នកដែលកាន់កាំភ្លើងខ្លីក៏បានបាញ់ចំនួន៣គ្រាប់បន្ថែមដែរ  គឺនៅពេលនោះគ្រាប់កាំភ្លើងបានហោះទៅចំទ្រូងឈ្មោះ ភៀង ភុន ភេទប្រុស អាយុ៥៤ឆ្នាំត្រូវជា​ឪពុកគឺរងរបួសធ្ងន់  និងមួយគ្រាប់ទៀតត្រូវទៅលើឈ្មោះផុន ឡៃម៉េង  ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបួសស្រាល ដោយឡែកម្ចាស់ផ្ទះ ក៏ត្រូវក្រុមចោរវាយនឹងដែកស្បែងរបួសស្មាខាងឆ្វេង និងឈ្មោះ ម៉េង ផុង ក៏រងរបួសលើដៃខាងស្តាំដែរដោយសារដែកស្បែងនេះ ហើយភ្លាមៗនោះដែរក្រុមចោរបានប្រមូលយកគ្រឿងអលង្កាមួយចំនួនដូចជា ខ្សែកប្លាទីន ១ខ្សែទម្ងន់១តម្លឹង  និងចិញ្ចៀនប្លាទីនមួយវង់ ទម្ងន់៣ជី ហើយបានគេចខ្លួនបាត់ស្រមោល ។

ដោយឡែកបុរសដែលត្រូវជា​ឪពុកឈ្មោះ ភៀង ភុន  ដោយសារតែស្ថានភាពមុខរបួសធ្ងន់ធ្ងរពេកក៏ត្រូវបានបញ្ចូនបន្តទៅកាន់ប្រទេសថៃប៉ុន្តែត្រូវបានស្លាប់តាមផ្លូវនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃដដែល ។

បច្ចុប្បន្នទាំងកម្លាំងកងរាជអាវុធហត្ថក៏ដូចជាកម្លាំងស្នងការដ្ឋាននគរបាលខេត្តក៏បាននិងកំពុងតែមមាញឹកក្នុងការស្រាវជ្រាវ និងតាមប្រមាញ់មុខសញ្ញាទាំងនេះ ៕

IMG-20160128-WA0010

IMG-20160128-WA0009

...

ដោយ៖ សំវិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print