បុរសជនជាតិបរទេស២នាក់ស្រវឹងស្រា បើករថយន្តលឿនរួចវ៉ារថយន្តមួយគ្រឿងមិនផុតជ្រុលទៅបុករបាំងថ្មអស់៣កង់

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់ និងរថយន្តឡិចស៊ីសLX470 បានរងការខូចខាតយ៉ាងដំណំ ដោយសារតែបុរសជាជនជាតិបរទេស២នាក់ស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿន ហើយបានវ៉ារថយន្តមួយគ្រឿងទៀតតែមិនផុត ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងន។

image3

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កឡិចស៊ីស LX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2G-7929 ដែលបើកបរដោយបុរសជនជាតិបរទេស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបន្ថែមល្បឿនវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាក តែវ៉ាមិនផុតបានជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូងបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ រីឯរថយន្តបង្ករងការខូចខាតខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុ ជនជាតិបរទេសទាំង២នាក់ដែលស្រវឹងស្រាជោកជាំនោះ បានច្រងែងច្រងាងដាក់លើសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានបណ្ដែតបណ្ដោយឲ្យជនបង្កហេតុនោះឲ្យឡើងជិះលើរថយន្តដែលគេមកទទួលទៅបាត់ដោយសុវត្តិភាព។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងយករថយន្តបង្កខាងលើនោះទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

image1

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print