បើករថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលទៅចហៀងផ្លូវម្ខាងត្រូវរថយន្តតាកូម៉ា ដែលបើកបញ្ច្រាស់ទិសបុកពេញទំហឹង របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់និងមនុស្សស្រីម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ហើយមនុស្សស្រីម្នាក់ទៀតរងរបួសស្រាល ខណះពេលដែលពួកគាត់បានជិះម៉ូតូមួយគ្រឿង ដល់ផ្លូវកែង រួចត្រូវបានរថយន្តព្រុសបុកចំកន្ទុយម៉ូតូពីក្រោយបណ្ដាលឲ្យដួល បន្ទាប់មកត្រូវរថយន្តតាកូម៉ាដែលបើកបញ្ច្រាស់ទិសបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់និងស្រាល3នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

   

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៦១ កែងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះដែលរងរបួសស្រាលនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1BL.7870 ដែលមានគ្នាបីនាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីត្បួងទៅជើង ខណះមកដល់ពាក់កណ្ដាលផ្លូវកែងលេខ១៥៦ ស្រាប់តែមានរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X.3686 បានបើកបរតាមបណ្ដោយផ្លូវ១៥៦ ទិសដៅពីកើតទៅលិចហើយក៏បានបុកកន្ទុយម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល និងអូសចូលទៅផ្លូវផ្នែកខាងឆ្វេង ភ្លាមៗនោះក៏ស្រាប់តែមានរថយន្តតាកូម៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿងដែលបើកបញ្ច្រាស់ទិសគ្នាបានបុកពេញទំហឹងបណ្ដាលឲ្យប្រុសស្រីពីរនាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់រងរបួសស្រាល។      ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់នោះត្រូវបានរថយ្តសាមុយដឹកយកទៅមន្ទីពេទ្យសង្គ្រោះភ្លាមដោយឡែករថយន្តបង្កម៉ាកតាកូម៉ា ក្រោយពេលបុកម៉ូតូជនរងគ្រោះហើយក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្ដង។រីឯរថយន្តបង្កម៉ាកព្រូួស ដោយម្ចាស់គិតថាគ្មានកំហុសក៏មិនបានបើកគេចទៅណានោះទេគឺបានចតនៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង ដោយយករថយន្តម៉ាកព្រួស និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយគ្នាពេលក្រោយ៕

...

ដោយ៖ ព្រែកជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print