ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតកយកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមានវ័យប្រហែលជា៣០ឆ្នាំ មកស្នាក់អាស្រ័យជាមួយប្ដីក្នុងខ្ទមត្រង់ចំណុចកេីតហេតុ និងមានមុខរបរជាអ្នករេីសអេតចាយជាមួយគ្នា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដំបូងឡេីយ
មានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទេីបសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមេីលហើយឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទេីប
រាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានី រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។
ក្នុងហេតុការណ៍ខាងលេីនេះ គេមិន
ឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិអ្វីដែរ ។ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលេីសាកសពជាង២ម៉ោង ទេីបដឹងថា ជនរងគ្រោះត្រូវបានឃាតក យកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យស្លាប់ និងសង្ស័យជំហានដំបូងថា ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង ។ ក្រោយមក សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដេីម្បីបូជាតាមប្រពៃណី និងបន្តស្រាវជ្រាវរកឃាតកដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ