ពិភពលោក៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៨៣៣,៣១០នាក់ហើយ។ នេះបើគិតគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ដែលក្នុងនោះអ្នកស្លាប់មានចំនួន ៥៦៧,០៣៤នាក់ និងជាសះស្បើយឡើងវិញ ៧,៤៧៣,៩០៧នាក់។
ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញឱ្យឃើញតួលេខនេះ។
តាមតួលេខ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៣៣៥,៤៩៧នាក់ ស្លាប់ចំនួន ១៣៧,៤០២នាក់ និងជាសះស្បើយចំនួន ១,៤៩០,៤៤៦នាក់។ មានន័យថា៖ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
ប្រទេសប្រេស៊ីល បានដណ្តើមយកចំណាត់ថ្នាក់លេខ២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងនោះប្រទេស ប្រេស៊ីលមានអ្នកឆ្លង ១,៨៤០,៨១២នាក់ ស្លាប់ចំនួន ៧១,៤៩២នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់។ ដោយឡែកប្រជែងបាន លំដាប់លេខ៣ ខណះ ឥណ្ឌា មានអ្នកឆ្លង ៨៥០,៣៥៨នាក់ ស្លាប់ ២២,៦៨៧នាក់ និងជាសះស្បើយ ៥៣៦,២៣១នាក់ ។
ប្រធានអង្គការសុខភាពពិភពលោក WHO បានសម្រក់ទឹកភ្នែក ក្នុងសន្និសីទកាសែត ស្របពេលប្រទេសមួយចំនួន មិនបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសអាមេរិកតែម្តង និងដកខ្លួនពី WHO ដោយចោទប្រកាន់អង្គការនេះ កាន់ជើងចិន ទាំងមិនមានភ័ស្តុងតាង ៕
ដោយ៖ សុខ ខេមរា