ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០
យោងតាមលទ្ធផលកិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុស្ដីពីការកំណត់ថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការ សម្រួលវិធានការចេញ–ចូលប្រទេសកម្ពុជាដល់វិនិយោគិន និងធុរជនបរទេសកាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានឯកភាពចំពោះការស្នើសុំឱ្យក្រសួងសុខាភិបាល ទទួល ខុសត្រូវរៀបចំតារាងចំណាយសរុបពិស្ដារ ដោយរួមបញ្ចូលថ្លៃសេវាស្នាក់នៅ របស់សណ្ឋា គារទៅតាមកម្រិតគុណភាពនៃប្រភេទនីមួយៗ(A, B, C) ចំណាយលើការធ្វើតេស្ដយក កំហាក និងថ្លៃដឹកជញ្ជូនពីព្រលានទៅសណ្ឋាគារ។ ទន្ទឹមនេះ ផ្ដល់ជូនលេខគណនី ធនាគារ របស់ក្រសួងសុខាភិបាលសម្រាប់ឱ្យក្រុមហ៊ុនសមាគមធុរកិច្ច សហព័ន្ធអាជីវកម្ម និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ដែលជាភាគីអ្នកធានា ឬអ្នកដំណើរបរទេស ជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ និងក្រុមគ្រួសារ ធ្វើការទូ ទាត់ ថ្លៃសេវានានា តាមរយៈគណនីធនាគារនោះ។
តាមរយៈលិខិតរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោល នយោ បាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ដែលបង្ហាញនូវលទ្ធផលនៃ កិច្ចប្រជុំរបស់គណៈកម្មាធិការ ដោយសម្ដេចតេជោបានឯកភាពចំពោះការស្នើ ឱ្យ ក្រសួង សុខាភិបាលសហការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រៀបចំជាសេចក្ដីណែនាំ អំពីលក្ខ ខណ្ឌ សម្រាប់ស្នើសុំលិខិតអញ្ជើញ និងលិខិតធានា ដល់វិនិយោគិនធុរជន បុគ្គលិក ក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ និងក្រុមគ្រួសារសម្រាប់ការធ្វើដំណើរមក ប្រទេស កម្ពុជា និងដាក់ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល និងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវដឹកនាំធ្វើការសិក្សា និងជំរុញការចុះកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាពិសេស ក្រោមទម្រង់ ជាទ្វេ ភាគីក្នុងការបង្កើតយន្ដការ Fast Lane ជាមួយបណ្ដាប្រទេសដែលជាប្រភពទុន វិនិយោគ សក្ដានុ ពល សម្រាប់ កម្ពុជា ដែលរួមមានជាពិសេសប្រទេសចិន ជប៉ុន និងកូរ៉េ ខាងត្បូង ដើម្បី ផ្ដល់នូវយន្ដការសម្រួលក្នុងកម្រិតពិសេសដាច់ដោយឡែក ចំពោះការធ្វើដំណើរមកដល់របស់វិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ បរទេស និងក្រុម គ្រួសារ ដែលមកពីប្រទេសទាំងនេះ ជាពិសេសពិនិត្យ ទៅលើលទ្ធភាព នៃការកាត់បន្ថយ រយៈ ពេលនៃការធ្វើចត្ដាឡីស័ក ដោយរក្សានូវវិធានការសុខាភិបាលចាំ បាច់ នានា នៅ ដដែល។ លើសពីនេះទៀត វិធានការចេញ–ចូលកម្ពុជារបស់មន្រ្ដីការទូត និង មន្រ្ដីជំនាញ របស់អង្គការអន្ដរជាតិនានា ដែលក្រសួងសុខាភិបាលយល់ថា គួរតម្រូវឱ្យមាន ធ្វើ Screening Test ដូចអ្នកដំណើរដទៃទៀត នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានឯកភាពការស្នើឱ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ–១៩ ដឹកនាំដោយក្រសួងសុខាភិបាលលើកយកបញ្ហានេះ ទៅ ពិភាក្សា ក្នុងកិច្ចប្រជុំដោយឡែកជាការប្រញាប់ក្នុងសប្ដាហ៍ខាងមុខនេះ រួចរាយការណ៍សុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្ដី។
ក្រៅពីនេះ សម្ដេចតេជោក៏បានឯកភាពការស្នើសុំកំណត់យកថ្ងៃឈប់សម្រាក ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ សម្ដេចតេជោឯកភាពការស្នើពន្យារពេលនៃការដាក់លិខិតប្រកាសពន្ធ សម្រាប់ប្រចាំខែ សីហា ឆ្នាំ២០២០ ទៅថ្ងៃក្រោយសម្រាកនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព ផងដែរចំពោះការ ស្នើឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ សហការ និង ពង្រឹងការអនុវត្ដវិធានការការពារ សុវត្ថិភាពវិធានការសុខាភិបាល និងអនាម័យ ព្រមទាំង ធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាជន ក៏ដូចជាម្ចាស់អាជីវកម្ម ដោយតម្រូវឱ្យអនុវត្ដន៍ដាច់ ខាតតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃ ការឆ្លងរាលដាលជំងឺកូវីដ–១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕
ប្រភព៖ AKP