កម្លាំងជំនាញនៃអធិការដ្ឋានស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀននិងរក្សាទុកកាំភ្លើងខ្លីមួយដើម

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃចន្ទ៨រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ១៣ ខែ​កក្កដា​ ឆ្នាំ​
២០​២០ វេលាម៉ោង ១៥ៈ០០នាទីអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលនីតិវិធីពី​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំបង​ ព្រមទាំងការណែនាំជំនាញពី​លោកឧត្តមសេនីយ៍ត្រី​ កុយ​ហៀង​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេ​នីយ៍ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រុកថ្ម​គោល​ សហការជាមួយនគរ​បាលក្រុង​បាត់​ដំបងដែលមាន​លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ​ជាអធិការ​នគរបាលក្រុង​ បានចុះប្រតិបត្តិការ​បង្រ្កាបមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារ​ធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់គឺ៖
១-ឈ្មោះចន សុផាច់(ហៅ គោ) ភេទប្រុស អា​យុ៣៦ឆ្នាំ នៅភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​។
ដកហូតបានវត្ថុតាងរួមមាន១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំ​នួន៣ថង់(ទម្ងន់​៣៩,៥១​ក្រាមទាំង​សំបក)​សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ICE, ២-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន១ដេីមមានគ្រាប់
ចំនួន២គ្រាប់ សំបកគ្រាប់ចំនួន១។
២-ឈ្មោះម៉ូត សុខម៉េង ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាង
ចាប់យកបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន១ថង់(ទម្ងន់១០១,៩១ក្រាមទាំងសំបក) សង្ស័យមានសារធាតុ
ញៀនប្រភេទមេតំហ្វេតាមីន(ICE),
២.កាបូបខ្មៅ១ក្នុងនោះមានប្រាក់ចំនួន១​,​៤០​០.០០០រៀល(មួយលានសែ​សិបម៉ឺនរៀល), ៣.ខ្សែកប្លាទីនមួយខ្សែ,៤.ទូរស័ព្ទដៃចំនួន១គ្រឿង។សរុបវត្ថុុតាងថ្នាំញៀនដែលរឹបអូសបានពីជនទាំង២នាក់មានចំនួន១៤១.៤២ក្រាមនិងកាំភ្លើងខ្លី១ដើមផង។
ជនស័ង្សយនិងវត្ថុតាងត្រូវនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាម​នីតិ​វិ​ធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print