ខេត្តពោធិ៍សាត់៖ ចំពោះមរណភាព របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៨៖៤៩នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅគេហដ្ឋាននៃសព ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ ធ្វើឱ្យមេបញ្ជាការរង នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទាំងអស់ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
ដំណឹងនេះចាត់ទុកជាការ និមន្ត យាង គោរពអញ្ជើញ បងប្អូន មិត្តភក្ដិ សាច់ញាតិជិតឆ្ងាយនៃសព ដើម្បីចូលរួមពិធីរំលែកទុក្ខគ្រួសារនៃសព ដែលប្រព្រឹត្តិទៅនៅ គេហដ្ឋាននៃសព ផ្ទះលេខ៤២ ផ្លូវលេខR១២ ក្នុងបូរីប៉េងហួតបឹងស្នោរ គម្រោងទី៨ រាជធានីភ្នំពេញ៕
ដោយ៖ សហការី