បុរសជាឈ្មួញប្រមូលទិញ ដំឡូងមីម្នាក់ បានដេកស្លាប់នៅក្នុងរថយន្ត 

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានដេកស្លាប់ក្នុងរថយន្តរបស់ខ្លួន កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ នៅចំណុចអូរផ្លាយ ស្ថិតក្មុងភូមិស្រែអំពូម ឃុំស្រែអំពូម ស្រុកពេជ្រាដា។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសនោះជាថៅកែដែលប្រមូលទិញដំឡូងមី​មានឈ្មោះថា ហន សុឃាង អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិពូរាំង ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ក្រោយពីការធ្វើកោសល្យវិច្ច័យទៅលើជនរងគ្រោះ សមត្ថកិច្ច រកមិនឃើញថាជនរងគ្រោះ​មានរបួសស្នាមអ្វីនោះឡើយ ដូចច្នេះសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គតែម្ដង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសពដឹកយកទៅធ្វើបុណ្យតាមប្រពីណី៕

20160127210309

20160127210314

ដោយ៖ ឦសាន

...

 

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print