លោក ចូ បៃឌិន ប្រកាសគម្រោងចំណាយប្រាក់​២០០០ ពាន់លានដុល្លារទប់ទល់បម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

នៅថ្ងៃទី​១៤ខែកក្កដា ​បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគម្រោង​ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលមានទឹកប្រាក់ដល់ទៅ ២ពាន់ ពាន់លានដុល្លារ​​។ ក្នុងចំណោមទឹកប្រាក់ទាំងនោះនឹងផ្តោតទៅលើការកែទម្រង់វិស័យថាមពល និងជំរុញគោលដៅមិនបញ្ចេញឧស្ម័នពុលក្នុងរយៈពេល​១៥ឆ្នាំខាងមុខ​។
លោក​Joe Biden លើកឡើងពីគម្រោងខាងលើនៅក្នុង សុន្ទរកថា​នៅទីក្រុងWilmington រដ្ឋ​Delaware អាមេរិក។ គម្រោង​ខាងលើ​របស់ លោក បៃឌិនគឺផ្ទុយ ទៅនឹងគោលនយោបាយរបស់លោកត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពី បម្រែបម្រួលអាកាសធាតុ​។
ជាមួយគ្នានោះដែរ លោក បៃឌិន បានសន្យាបាននិងបញ្ជូនអាមេរិក ចូលរួមនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុ​ លោកត្រាំ បានដកអាមេរិកចេញកាលពីឆ្នាំ​២០១៧​។
ជាមួយគ្នានេះ​លោកត្រាំ រិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយស្តីពីអាកាសធាតុរបស់លោក បៃឌិន​ដោយចាត់ទុកថា ដើរផ្ទុយនឹងផលប្រយោជន៍របស់អាមេរិក និងធ្វើឲ្យវិស័យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print