នៅថ្ងៃទី១៤ខែកក្កដា បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលមានទឹកប្រាក់ដល់ទៅ ២ពាន់ ពាន់លានដុល្លារ។ ក្នុងចំណោមទឹកប្រាក់ទាំងនោះនឹងផ្តោតទៅលើការកែទម្រង់វិស័យថាមពល និងជំរុញគោលដៅមិនបញ្ចេញឧស្ម័នពុលក្នុងរយៈពេល១៥ឆ្នាំខាងមុខ។
លោកJoe Biden លើកឡើងពីគម្រោងខាងលើនៅក្នុង សុន្ទរកថានៅទីក្រុងWilmington រដ្ឋDelaware អាមេរិក។ គម្រោងខាងលើរបស់ លោក បៃឌិនគឺផ្ទុយ ទៅនឹងគោលនយោបាយរបស់លោកត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពី បម្រែបម្រួលអាកាសធាតុ។
ជាមួយគ្នានោះដែរ លោក បៃឌិន បានសន្យាបាននិងបញ្ជូនអាមេរិក ចូលរួមនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុ លោកត្រាំ បានដកអាមេរិកចេញកាលពីឆ្នាំ២០១៧។
ជាមួយគ្នានេះលោកត្រាំ រិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយស្តីពីអាកាសធាតុរបស់លោក បៃឌិនដោយចាត់ទុកថា ដើរផ្ទុយនឹងផលប្រយោជន៍របស់អាមេរិក និងធ្វើឲ្យវិស័យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះ៕ ដោយ៖ធីរីណា