ថវិការបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាចំនួន៥៥.០០០ដុល្លារប្រគល់ជូនគ្រួសារសព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ទោ ស សាវី  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅព្រឹកថ្ងៃពុធ ៩រោច ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ បានដឹកនាំគណ:ប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោស សាវី ព្រមទាំងបាននាំថវិការបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចំនួន៥៥.០០០ ដុល្លារ ប្រគល់ជូនគ្រួសារសព ។  ពិធីគោរពវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្មមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីត្រូវបានប្រារព្ធជាផ្លូវការនៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។    

សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩នៅប្រទេសម៉ាលី។ លោកឧត្តមសេនីយ៍ទោ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print