ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជនជាតិស្បែកសរងការសម្លាប់ច្រើនជាង​ជនជាតិស្បែកខ្មៅទៅទៀត

ចែករំលែក៖

នៅពេលដែលក្រុមអ្នកសារព័ត៌មាន​សួរ ពីកម្លាំងប៉ូលិស​ប្រើអំពើហិង្សាទៅលើក្រុមជនជាតិស្បែកខ្មៅ ​ប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាក់ថា​«ក្រុមជនជាតិស្បែកស​រងការសម្លាប់ ច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។
ឆ្លើយតបនឹងបណ្តាញព័ត៌មាន CBS ​ប្រធានាធិបតីដូណាល់ ត្រាំបញ្ជាក់ថា​ជនជាតិស្បែកសរងការសម្លាប់ច្រើនជាងជនជាតិស្បែកខ្មៅ​ទៅទៀត។ លោកត្រាំបញ្ជាក់ថា​ ការស្លាប់របស់​George Floyd គឺជារឿងមួយដ៏អាក្រក់ ​ប៉ុន្តែ ជនជាតិស្បែកសក៏រងការសម្លាប់ដែរ​ ហើយមានច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។
នៅពេលដែលពិធីករHerridge សួលោកត្រាំ​ថា ហេតុអ្វីបានជា ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកត្រូវស្លាប់ក្រោមស្នាដៃកម្លាំង ប៉ូលិស ? លោកត្រាំ មិនមានឆ្លើយសំណួរខាងលើនោះឡើយ ដោយបង្វែរទិសដៅវិញ។ លោកត្រាំបញ្ចាក់ថា នៅមិនមែនជាសំណួរល្អនោះឡើយ ជនជាតិស្បែកសរងការសម្លាប់មានច្រើនជាងទៅទៀត ។
តាមតួលេខ​ ពីប្រភពជាច្រើនបានបានបញ្ជាក់ថា ការលើកឡើងរបស់លោកត្រាំ គឺខុស​ពីការពិត ។ តាមការស្រាវជ្រាវ របស់The Counted នសបណ្តាញព័ត៌មាន Guardian ​ នៅឆ្នាំ​២០១៦-២០១៦ បង្ហាញឲ្យឃើញថា ក្រុមជនជាតិ​ស្បែកខ្មៅនៅអាមេរិក រងការសម្លាប់ច្រើនជាងជនជាតិស្បែកសដល់ទៅ​ទ្វេដង។
ជាមួយគ្នានេះដែរ​​ របាយការណ៍ស្រាវជ្រាវរបស់Washington Post ដែលបានប្រកាស កាលពីថ្ងៃទី​១៣ខែកក្កដា ក៏បានបង្ហាញឲ្យឃើញថា​ក្រុមជនជាតិ​ស្បែកខ្មៅរងការវាយប្រហារពីប៉ូលិស​ច្រើនជាងក្រុមជនជាតិស្បែកស បើទោះបីជនជាតិស្បែកខ្មៅ មានប្រមាណ​១៣ភាគរយ​​នៃចំនួនពលរដ្ឋអាមេរិកសរុប​ក្តី ៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print