មន្ត្រីស៊ីម៉ាក់៖ ចុះធ្វើការអប់រំដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្តីពីបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ខណៈយកគ្រាប់មីនមិនទាន់ផ្ទុះមកកែច្នៃ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានក្តីបារម្ភចំពោះប្រជាពលរដ្ឋនៅតាមទីជនបទ ដែលមិនទាន់ស្វែងយកអំពីបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ(គ្រាប់មីនសល់ពីសម័យសង្គ្រាម) ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុនោះ ដូច្នេះមន្ត្រីស៊ីម៉ាក់ បានចុះធ្វើការអប់រំ និងដាស់តឿនក្រើនរំលឹកចំពោះប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងដែលតែងតែយកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ មកកែច្នៃធ្វើជាវត្ថុប្រើប្រាស់ជាដើមដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ

ជាថ្មីម្ដងទៀតកាលពីថ្មីៗនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា( ស៊ីម៉ាក់) បានបង្ហាញការហួសចិត្ត នឹងជាងដំដែកមួយកន្លែងដែលយកគ្រាប់ជាច្រើនគ្រាប់មកដំ អារកាត់កែច្មៃធ្វើរបស់របរផ្សេងៗ ទោះបី លោកមិនបានសរសេរប្រាប់ពីទីតាំង នឹងពេលវេលាយ៉ាងណាក៏ដោយក៏គេមើលឃើញថានេះជាសកម្មភាពដដែលៗ ដែលក្រុមមន្ត្រីស៊ីម៉ាក់តែងតែចុះអប់រំណែនាំដល់ពលរដ្ឋជាប្រចាំ

យោងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក ហេងរតនា បានលើកឡើងយ៉ាងដូចច្នេះថាហាមអើយហាម ផ្សព្វផ្សាយអើយផ្សព្វផ្សាយថា កុំយកគ្រាប់មកដំ នឹងផ្ទុះស្លាប់! ផ្ទុះស្លាប់ច្រើនករណីមកហើយសូមអំពាវនាវថា ប្រសិនដឹងនិងឃើញករណីកន្លែងជាងក្រឡឹង ជាងដំដែកកន្លែងទិញលក់អេតចាយណាមានយកគ្រាប់មកធ្វើកែច្នៃសូមរាយការណ៍ដល់ប៉ុស្តិ៍ប៉ូលីសឬអង្គភាពស៊ីម៉ាក់ជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ដកហូត!”

លោកអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា( ស៊ីម៉ាក់) ក៏សូមអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរាយការណ៍ដល់មន្រ្តីសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ជាបន្ទាន់ប្រសិនដឹងនិងឃើញករណីកន្លែងជាងក្រឡឹង ជាងដុំដែក កន្លែងទិញលក់អេតចាយណា មានយកគ្រាប់មីនយកមកធ្វើកែច្នៃ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print