ពលរដ្ឋហុងកុង២សែននាក់ ចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស

ចែករំលែក៖

តាមសារព័ត៌មាន The daily Telegraph បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថា មានពលរដ្ឋកោះហុងកុងប្រមាណ ២សែននាក់ មានបំណងចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់អង់គ្លេសថាបានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន។
កន្លងមក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីគោលនយោបាយដែលរដ្ឋាភិបាលអង់គ្លេសចំពោះពលរដ្ឋកោះហុងកុង ក្នុងនោះអាចនឹងមានពលរដ្ឋ ហុងកុងផ្លាស់ប្តូរលំនៅឋានទៅកាន់អង់គ្លេសវិញ។
លោក Alan Mack តំណាងរាស្ត្រអង់គ្លេស បានឲ្យដឹងថា ពលរដ្ឋហុងកុងមករស់នៅក្នុងប្រទេសអង់គ្លេស នឹងជួយដល់វិស័យសេដ្ឋកិច្ចអង់គ្លេសកាន់តែរីកចម្រើន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnson បានលើកឡើងថា ច្បាប់សន្តិសុខថ្មីរបស់ចិនគឺជាការបំពានទៅលើសេចក្តីប្រកាសរួមរបស់អង់គ្លេសនិងចិនស្តីពី

អនាគតរបស់កោះហុងកុង ក្នុងពេលអង់គ្លេសប្រគល់សងកោះហុងកុងទៅឲ្យចិនវិញ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា ពលរដ្ឋហុងកុងទទួលបានសិទ្ធរស់នៅនិងធ្វើការនៅក្នុងប្រទេសអង់គ្លេស ហើយក្រោយមក នឹងដាក់លិខិតសុំសញ្ជាតិអង់គ្លេសតែម្តង។ អ្នកកាន់លិខិតឆ្លងដែនហុងកុង មានសិទ្ធចូលទៅកាន់អង់គ្លេស។
ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានចោទប្រកាន់អង់គ្លេសថាកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធកោះហុងកុង។ ច្បាប់សន្តិសុខថ្មីរបស់ហុងកុង គឺដើម្បីទប់ស្កាត់ក្រុមជនល្មើសតែប៉ុណ្ណោះ ៕ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print