ចិនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក

ចែករំលែក៖

ចិនក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានអនុម័តច្បាប់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក។ ក្រុមហ៊ុនដែលចិនដាក់ទណ្ឌកម្មនោះគឺ ក្រុមហ៊ុនហ៊ុនLockheed Martin ដោយមូលហេតុក្រុមហ៊ុននេះលក់អាវុធដែលមានកាំជ្រួចមី
ស៊ីល Patriot ឲ្យទៅកោះតៃវ៉ាន់ដើម្បីប្រឆាំងចិន។
ការដាក់ទណ្ឌកម្មខាងលើរបស់ចិន និឹងធ្វើឲ្យក្រុមហ៊ុនផលិតសព្វាវុធលំដាប់ពិភពលោករបស់អាមេរិកប្រឈមបញ្ហាជាច្រើន ដោយសារតែក្រុមហ៊ុននេះ ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកផលិតនៅក្នុងប្រទេសចិន។ ទាំងនោះហើយអាចធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ឡើងថ្លៃខ្ពស់។
សារព័ត៌មាន TsarGrad របស់រុស្ស៊ីបានផ្សាយថា«ចិនប្រឆាំងយ៉ាងខ្លាំងដល់ការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់ គឺជាការបំពានច្បាប់ចិនតែមួយ ។ ទាំងនោះហើយបានជាចិនសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ផលិតសព្វាវុធ របស់អាមេរិក។
តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ ការដាក់ទណ្ឌកម្មរបស់ចិន និឹងធ្វើឲ្យក្រុមហ៊ុន Lockheed Martin មិនអាចប្រគល់ផលិតផលរបស់ខ្លួនទៅឲ្យកោះតៃវ៉ាន់បាន។ចិនបានខិតខំធ្វើគ្រប់យ៉ាងដើម្បីរារាំងកោះតៃវ៉ាន់ទទួលបានអាវុធទំនើបៗ។
ទីក្រុងវ៉ាស៊ីនតោនបានតបតនឹងច្បាប់ដាក់ទណ្ឌកម្មរបស់ចិន ដោយសកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនងអាមេរិកចិនកំពុងតែតានតឹងនោះ កាន់តែតានតឹងថែមទៀត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print