ចង់ដឹងទេអ្នកផឹកគ្រឿងស្រវឹងហើយបើកបរនៅម៉ាឡេស៊ីអាចជាប់គុកប៉ុន្មានឆ្នាំ និងពិន័យជាប្រាក់ប៉ុន្មាន?

ចែករំលែក៖

ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសង្គមដ៏រសើបមួយនោះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវច្បាប់យ៉ាងតឹងរឹុងចំពោះក្រុមអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងបើកបរមិនប្រុងប្រយ័ត្នជាដើម។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន  worldofbuzz បានឲ្យដឹងថា ច្បាប់ថ្មីដែលម៉ាឡេស៊ីនឹងប្រើប្រាស់នោះនឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកទី១​ គឺត្រូវប្រឈមនឹងការជាប់គុករយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួនចន្លោះពី ២០ ០០០ RM ( ៤.៦៨៩ ដុល្លារអាមេរិក) ទៅ ១០០.០០០ RM (២៣. ៤៤៥ ដុល្លារអាមេរិក)។ក្នុងករណីដែលជាជនល្មើសទទួលទោសរួចហើយនិងបានប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតគឺពួកគេនឹងត្រូវជាប់គុករយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ ១៥០. ០០០ RM (៣៥.១៦៧ ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ។ ក្រៅតែធ្វើពីធ្វើការផាកពិន័យដូចខាងលើនេះ បណ្ណបើកបររបស់ជនល្មើសក៏ត្រូវធ្វើការពន្យារពេលប្រើប្រាស់រហូតដល់ ២០ ឆ្នាំផងដែរ។ តាមរយៈច្បាប់ដ៏តឹង
រឹុងនេះម៉ាឡេស៊ីបានរំពឹងទុកយ៉ាងខ្ពស់ថា វានឹងបានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងឲ្យនៅកម្រិតទាបបំផុត៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print