រថយន្តធុនធំដឹកខ្សាច់មួយគ្រឿងក្រឡាប់ខ្លួនឯងកណ្តាលផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានរថយន្តធុនធំដឹកខ្សាច់មួយគ្រឿងបានបើកក្រឡាប់ខ្លួនឯងនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩-១៧០ កាលពី វេលាម៉ោង ២ៈ០០នាទីរសៀលទី១៦កក្កដា២០២០ ។សមត្ថកិច្ចបញ្ជាក់ថា រថយន្ត១គ្រឿងនេះម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3F-8527  (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ  ពេលមកដល់ចំណុចខាងលើបានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវ ហើយបួងមកវិញជ្រុលចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវក្រឡាប់តែម្តង។
បើតាមសមត្ថកិច្ចថា ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ប៉ុន្តែចរាចរណ៍បានកកស្ទះ ក្នុងនោះសមត្ថកិច្ចបានចាត់ចែងសម្រួលដោយស្ទូចយកចេញពីផ្លូវ ដើម្បីបើកចរាចរណ៍ធម្មតាឡើងវិញ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print