ក្មេងៗឈ្លោះគ្នាម្តាយយកកាំបិតអារមុខនិងដៃរងរបួសធ្ងន់ធ្ងរសងសឹកជួសកូន

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់បានរងរបួសធ្ងន់លេីផ្ទៃមុខត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែកគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បាខ្លាំងក៏យកកាំបិតមកអារ.មុខនិងដៃក្មេងស្រីដែលធ្វើឱ្យកូនរបស់ខ្លួនមានរបួសបន្តិចបន្តួចនោះហូរឈាមស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង២០នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជាជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ៣ថ្ងៃមុនក្មេងស្រីរងគ្រោះនិងកូនប្រុសជនដៃដល់បានលេងជាមួយគ្នាហេីយក៏ឈ្លោះប្រកែកគ្នាដោយក្មេងស្រីរងគ្រោះបានវាយបណ្តាលឲ្យកូនស្រីជនដៃដល់រងរបួសបន្តិចបន្តួច​ បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះក៏បាននាំទៅមន្ទីរពេទ្យនិងចេញថ្លៃព្យាបាលរួចហេីយដែរ។

ប្រភពដដែលបានបន្តថា​ លុះមកដល់វេលាកេីតហេតុខណៈក្មេងស្រីរងគ្រោះដេីរមកលេងនៅមុខផ្ទះជនដៃដល់ស្រាប់តែជនដៃដល់ចេញពីក្នុងផ្ទះប្រដាប់ដោយកូនកាំបិតមកចាប់អារ​លេីផ្ទៃមុខនិងកាប់ដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីធ្វេីការសាកសួរ៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print